..លោក ហេង សាវឿន អតីត ចៅហ្វាយស្រុកវើនសៃ ត្រូវបានប្រកាសចូលកាន់តំណែង ជាចៅហ្វាយស្រុកតាវែង..!!

រតនគិរី÷លោក ហេង សាវឿន ដែលបានកាន់តំណែង ជាអភិបាលស្រុកវើនសៃចំនួនពីរអាណត្តិយ៉ាងណែនក្នុងដៃនាពេលកន្លងមកនោះ ។ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកត្រូវបានបន្តទៅកាន់តំណែង ជាអភិបាល នៃគណៈអភិបាលស្រុកតាវែងបន្តទៀត ក្រោមវត្តមានផ្តល់កិត្តិយសដោយលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី ។    លោក ហេង សាវឿន អតីត អភិបាលស្រុកវើនសៃ កាលពីអំឡុង ខែតុលា ឆ្នាំ២០១៩ ធ្លាប់មានរឿងមិនប្រក្រតី​ ខណ:ត្រូវបានប្រភពមន្ត្រីស្រុកវើនសៃ​…

…លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន គម្បីធ្វើអធិការកិច្ចចំពោះលោក ជា ម៉ូ ប្រធានស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែងផងទាន..?!

ព្រៃវែង÷  នៅរដូវប្រជាកសិករប្រមូលផល និងក្រុមឈ្មួញកំពុងមមាញឹកសម្រុកទិញ និងការដឹកផលលិតផលនាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម ត្រូវគេសម្លឹងមើលឃើញថា ក្នុងមួយថ្ងៃៗរាប់មានរថយន្តរាប់រយគ្រឿង ដូចជារថយន្តយ៉ីឌុក និងរថយន្តវ៉េអង បានរាចរតាមផ្លូវជាតិលេខ៨ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងយ៉ាងសកម្ម ។ ដែលសកម្មភាពការដឹកជញ្ជូននេះ រថយន្តរបស់ក្រុមឈ្មួញសុទ្ធតែមានការផ្ទុកដឹកលើសទម្ងន់ចំនួនកំណត់..។ បញ្ហានេះបាននិងកំពុងតែធ្វើឲ្យផ្លូវជាតិរងការខូចខាតជាអន្លើៗនៅពេលបច្ចុប្បន្ន ។ ព្រោះការដឹកជញ្ជូនពីសំណាក់ក្រុមឈ្មួញដោយឡានខ្នាតធំៗតទ្រុងដោយខុសទៅនិងលក្ខណ:បច្ចេកទេសមិនត្រឹមត្រូវតាមស្តង់ដា នៃការកំណត់ចំណុះ ។    ពាក់ព័ន្ធបញ្ហារថយន្តផ្ទុកដឹកលើសចំនួនកំណត់ខាងលើ ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវជាតិលេខ៨ តែងបានលើកឡើងប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា បច្ចុប្បន្នក្រុមឡានប្រភេទយ៉ីឌុក និងវ៉េអង ដែលបានធ្វើចរាចរ ដឹកកសិផលឆ្លងកាត់ស្ពានព្រែកតាមាក់ ចូលមកផ្លូវជាតិលេខ៨…

អាជីវកម្មកិនថ្មចំនួនពីរទីតាំងនៅរតនគិរី រងការរិ:គន់ពីប្រជាពលរដ្ឋ លើបញ្ហាសុខមាលភាពផ្លវដង្ហើម..!

រតនគីរី÷ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ស្ថិតនៅក្នុងភូមិធួយ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី បានសំណូមពរដល់អាជ្ញាធម៌ដែនដី មន្ទីរបរិស្ថាន មន្ទីររ៉ែថាមពល និងអង្គភាពពាក់ព័ន្ធ មេត្តាជួយត្រួតពិនិត្យលើសកម្មភាពអាជីវកម្មម៉ាស៊ីនកិនថ្មចំនួនពីរទីតាំងខាងលើ ដែលកំពុងបង្កផលប៉ះពាល់ លើបញ្ហាសុខមាលភាពការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផង ។   ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានបន្តឲ្យដឹងទៀតថា ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនវាយថ្មនិងកិនថ្ម រួមនិងការបំផ្ទុះបំបែកថ្ម និងការដឹកជញ្ជូនថ្ម បង្កឲ្យមានការហុយទ្រលោម ។ ពួកគាត់មានការលំបាកក្នុងការរស់នៅជាប្រចាំថ្ងៃ ជាពិសេសការដឹកថ្មទៅកាន់ទីផ្សាររបស់ក្រុមហ៊ុន បង្កការហុយទ្រលោម ដោយគ្មានការស្រោចទឹកតាមដងផ្លូវ ខណ:ក្រុមហ៊ុនបាននិងកំពុងធ្វើអាជីវកម្មរាលថ្ងៃ ។   ចំណុចនេះត្រូវបានមតិមហាជន ប្រជាពលរដ្ឋ…

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចកានារី ជាថ្នាក់ដឹកនាំប្រកបដោយមេត្តាធម៌ក្នុងការងារសង្គមនិងការលើកកម្ពស់សិទ្ធិជនមានពិការភាព..!!

ភ្នំពេញ÷ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី គឺជាស្ត្រីថ្នាក់ដឹកនាំក្នុងស្ថាបនដ៏ឆ្នើមដែលមាន កម្រិតប្រវត្តិសិក្សា ជាអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងមានបទពិសោធន៍ យ៉ាងជ្រាលជ្រៅនៅក្នុងវិស័យសារព័ត៌មាន និងកិច្ចការសង្គម បច្ចុប្បន្នក្រៅពីការងារស្នូលនៅក្នុងជួររាជរដ្ឋាភិបាល លោកជំទាវ ជារដ្ឋលេខាធិការក្រសួងកិច្ចកានារី មានសកម្មភាពលេចធ្លោក្នុងកិច្ចសង្គម និងចូលរួមជួយប្រកបដោយមនុស្សធម៌ ។   តាមរយៈសកម្មភាពថ្មីៗមួយរយចុងក្រោយលោកជំទាវ បានផ្សារភ្ជាប់ជាមួយការងារសង្គមដូចជា ការងារជាមួយក្រុមយុវជន និងថ្មីៗនេះ លោកជំទាវបានចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយ កញ្ញា កុយ អេនណា (Miss Grand Cambodia 1st…

ទីតាំងក្រុមហ៊ុនថ្មម៉ាបកំពុងធ្វើអាជីវក្មរបស់ចិនមួយកន្លែងនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែនខេត្តព្រះវិហារ ត្រូវមន្ត្រីតំបន់នោះដាក់ការសង្ស៍យថា គ្មានអាជ្ញាប័ណ្ណគ្រប់គ្រាន់ស្របតាមលក្ខណ:ច្បាប់..?!

ភ្នំពេញ÷ ប្រភពពីមន្ត្រីស្អាតស្អំនៅមូលដ្ឋានស្រុកជ័យសែនបានបង្ហើបអោយអ្នកយកព័ត៌មានយើងដឹងថា ទីតាំងក្រុមហ៊ុនអាជីវកម្មផលិតថ្មម៉ាបមួយកន្លែងជារបស់ពាណិជ្ជករចិន ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ថាពុំមានអាជ្ញាប័ណ្ណគ្រប់គ្រាន់ស្របច្បាប់នោះឡើយ ។    សេចក្ដីរាយការណ៍ដដែលបានបង្ហើបឲ្យអ្នកយកព័ត៌មានយើងដឹងទៀតថា ការធ្វើអាជីវកម្មផលិតថ្មម៉ាប ដែលកំពុងដំណើរការបច្ចុប្បន្ននេះ មានការសង្ស័យថាកំពុងប្រើរូបមន្តបែបជិ:សេះលែងដៃ ដូច្នេះគម្បីគ្រប់អង្គភាព មន្ទីរជំនាញពាក់ព័ន្ធលោកមេត្តាចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះផង ។      ពាក់ព័ន្ធរឿងនេះប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យអ្នកយកព័ត៌មានយើងដឹងទៀតថា រាល់ថ្ងៃក្រុមហ៊ុនចិនកំពុងបន្តធ្វើសកម្មភាពផលិតថ្មម៉ាបយ៉ាងសកម្ម..!    ម្យ៉ាងនៅទីតាំងនោះគឺជាតំបន់ដែនជម្រកសត្វព្រៃឡង់ ដែលគ្រប់គ្រងដោយមន្ត្រីឧទ្យាននុរក្សបរិស្ថាន និងជាតំបន់ហាមឃាត់ ដែលការពារដោយព្រះរាជក្រឹត្យនោះផងដែរ ។    ជុំវិញប្រភពលើកឡើងខាងលើនៅថ្ងៃទី១៤ ខែមករា…

មន្ទីរបរិស្ថានខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការផ្សាយរបស់សារព័ត៌មានខេមរជាតិ

ក្រោយពី ផេក Facebok សារព័ត៌មាន​ ” khemarak Cheat News ខេមរៈជាតិ “  បានធ្វើការចេញផ្សាយពាក់ព័ន្ធអត្ថបទមួយដែលមានចំណងជើងថា ” លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គប្បីមានបេសកកម្មបញ្ជូន មន្ត្រីក្រុមអធិការកិច្ច នៃក្រសួងបរិស្ថានចុះទៅកាន់តំបន់ដែនឧទ្យានជាតិវរៈជ័យកន្ទុយនាគ​ ” កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦..!    មន្ទីរបរិស្ថានខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម÷

លោក អ៊ាង សុផល្ល័ត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គប្បីមានបេសកកម្មបញ្ជូនមន្ត្រីក្រុមអធិការកិច្ច នៃក្រសួងចូលទៅកាន់តំបន់ដែនឧទ្យានជាតិ វីរជ័យកន្ទុយនាគ..!!

ខេត្តរតនគិរី÷ដើម្បីរក្សាការពារឲ្យបានលើបញ្ហាព្រៃឈើ និងរ៉ែលោហៈពណ៌លឿងគ្រប់ប្រភេទនៅតំបន់ឧទ្យានជាតិវរ:ជ័យកន្ទុយនាគ ស្ថិតក្នុងស្រុកអណ្តូងមាស និងស្រុកតាវែង ខេត្តរតនគិរី ក្រសួងបរិស្ថាន គម្បីមានយន្តកា យកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើតំបន់ដែនឧទ្យានជាតិវរ:ជ័យដែលជាតំបន់ការពារ គ្រប់គ្រងដោយក្រសួងបរិស្ថាន.!   បើមិនដូច្នេះទេ ភាពហិនហោច នៃសម្បត្តិធនធានធម្មជាតិ ដែលមាននៅលើដី និងក្រោមដីអាចទទួលរងមហន្តរាយយ៉ាងអាក្រក់នៅតំបន់នោះ..!  ព្រោះនៅពេលថ្មីៗនេះប្រជាពលរដ្ឋដែលចូលទៅកាន់តំបន់កន្ទុយនាគ.និងកងទ័ពមួយចំនួនក្នុងតំបន់នោះបានលួចខ្សឹបឲ្យដឹងថា ដែនឧទ្យានជាតិវីរ:ជ័យ បើស្ថាបនពាក់ព័ន្ធមិនបើកយុទ្ធនាការទប់ស្កាត់ទេ វិនាសកម្មការបាត់បង់ព្រៃឈើ និងរ៉ែមាសក្រោមដី នឹងទទួលរងភាពហិនហោចជាមិនខាន..?!     ដូច្នេះសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាអង្គភាពទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ គម្បីបើកយុទ្ធបាការចុះទៅស្រាវជ្រាវពីសកម្មភាពនេះ ដែលបច្ចុប្បន្នត្រូវប្រភពនៅតំបន់នោះឲ្យដឹងថា កំពុងមានសកម្មភាពល្មើសច្បាប់យ៉ាងពេញបន្ទុក ជាពិសេសនៅចំណុចអូរខម៉ា អូរត្រជាក់…

អាណត្តិទី២ នៃការដឹកនាំរបស់ លោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី បានកំពុងប្រែក្លាយច្រាំងមាត់បឹងកន្សែងតំបន់រមណីដ្ឋាន ឲ្យក្លាយជាសំណង់រឹងមាំ ដើម្បីបម្រើឲ្យវិស័យអាហារដ្ឋាន ភោជនីយដ្ឋាន ប្រកបដោយការទាក់ទាញសម្រាប់ទេសចរណ៍ ចូលមកកម្សាន្តនារដូវរំហើយ..!!

រតនគិរី÷ បឹងកន្សែង គឺជាតំបន់រមណីយដ្ឋានទេសចរណ៍មួយ ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ភាពល្បីរន្ទឺ នៃបឹងកន្សែង ក្នុងអតីតកាល ដោយចាស់ៗជំនាន់មុនធ្លាប់លឺតាមរយ: នៃការចងក្រងក្នុងចម្រៀងមួយបទដែលមានចំណងជើងថា ” អកបឹងកន្សែង ”  អកបឹងកន្សែង ដែលច្រៀងដោយ អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ។     តំបន់រមណីយដ្ឋានបឹងកន្សែងបច្ចុប្បន្នកំពុងមានការប្រែក្លាយទៅជាបណ្តុំសំណង់រឹងមាំ បង្កើតបានជាភោជនីយដ្ឋាន អាហារដ្ឋាន ប្រកបដោយភាពប្រណិត មានលំអរទៅដោយសួនច្បារ ដ៏ស្រស់ស្អាតនៅក្នុងបាតបឹង រំលេចទៅដោយរូបសំណាក សត្វព្រៃ…

.ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី បាននិមន្ត និងចូលរួមជួបជុំគ្នា រៀបចំពិធីបួងសួងសុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា..!

រតនគិរី÷ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គម នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី បាននិមន្តជួបជុំគ្នា ដើម្បីរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុង ភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង។ គោលបំណង នៃការជួបជុំគ្នានាឱកាសនេះ ដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខសន្តិភាព និងស្ថិរភាពកើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយ ទាហានសៀម និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាពដោយសន្តិវិធី និងធម៌អហិង្សា។ ការនិមន្តចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា…

សម្តេចធិបតី ហ៊ុន ម៉ាណែតផ្ញើសារ÷ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

ថ្ងៃនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង បាន និងកំពុងរងសោកនាដកម្ម នៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ “សន្តិភាព” ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និងលទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ.កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ “សន្តិភាព និង…