លោក អ៊ាង សុផល្ល័ត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គប្បីមានបេសកកម្មបញ្ជូនមន្ត្រីក្រុមអធិការកិច្ច នៃក្រសួងចូលទៅកាន់តំបន់ដែនឧទ្យានជាតិ វីរជ័យកន្ទុយនាគ..!!

ខេត្តរតនគិរី÷ដើម្បីរក្សាការពារឲ្យបានលើបញ្ហាព្រៃឈើ និងរ៉ែលោហៈពណ៌លឿងគ្រប់ប្រភេទនៅតំបន់ឧទ្យានជាតិវរ:ជ័យកន្ទុយនាគ ស្ថិតក្នុងស្រុកអណ្តូងមាស និងស្រុកតាវែង ខេត្តរតនគិរី ក្រសួងបរិស្ថាន គម្បីមានយន្តកា យកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើតំបន់ដែនឧទ្យានជាតិវរ:ជ័យដែលជាតំបន់ការពារ គ្រប់គ្រងដោយក្រសួងបរិស្ថាន.!

  បើមិនដូច្នេះទេ ភាពហិនហោច នៃសម្បត្តិធនធានធម្មជាតិ ដែលមាននៅលើដី និងក្រោមដីអាចទទួលរងមហន្តរាយយ៉ាងអាក្រក់នៅតំបន់នោះ..!  ព្រោះនៅពេលថ្មីៗនេះប្រជាពលរដ្ឋដែលចូលទៅកាន់តំបន់កន្ទុយនាគ.និងកងទ័ពមួយចំនួនក្នុងតំបន់នោះបានលួចខ្សឹបឲ្យដឹងថា ដែនឧទ្យានជាតិវីរ:ជ័យ បើស្ថាបនពាក់ព័ន្ធមិនបើកយុទ្ធនាការទប់ស្កាត់ទេ វិនាសកម្មការបាត់បង់ព្រៃឈើ និងរ៉ែមាសក្រោមដី នឹងទទួលរងភាពហិនហោចជាមិនខាន..?!

    ដូច្នេះសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាអង្គភាពទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ គម្បីបើកយុទ្ធបាការចុះទៅស្រាវជ្រាវពីសកម្មភាពនេះ ដែលបច្ចុប្បន្នត្រូវប្រភពនៅតំបន់នោះឲ្យដឹងថា កំពុងមានសកម្មភាពល្មើសច្បាប់យ៉ាងពេញបន្ទុក ជាពិសេសនៅចំណុចអូរខម៉ា អូរត្រជាក់ និងបន្តមកចំណុចជិតបង្គោលព្រំដែលលេខ១០នោះផងដែរ..?!

   ប្រភពប្រជាពលរដ្ឋ និងកម្លាំងកងទ័ពដែលឧស្សាហ៍ចុះឡើងចូលទៅកាន់តំបន់នោះ បានបង្ហើបឲ្យដឹងថា​ សកម្មភាពល្មើសច្បាប់រុករកធ្វើអាជីកម្មរ៉ែមាស​ គឺបានកើតមានជាងមួយឆ្នាំកន្លងមកហើយ ចំណែកបញ្ហាព្រៃឈើក៏កំពុងមានសកម្មភាពកាត់ចុងកាត់គល់ផងដែរ..?។

   សូមបញ្ជាក់ថា កន្លងទៅនៅតំបន់នោះក៏ធ្លាប់មានការទប់ស្កាត់បង្ក្រាបដោយកម្លាំងគណ:បញ្ជាការឯកភាពខេត្តរតនគិរី នោះផងដែរ..! តែការបង្ក្រាបនោះគ្រាន់តែជាសកម្មភាពមួយដូចពាក្យចាស់និយាយថា ” ក្របីស៊ីស្រូវបងមិនហ៊ានដេញ ក្របីដើរចេញបងដេញឲ្យស្រីមើល..ក្រពើក្នុងទឹកបងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើល ” ដែលនេះជាទិសដៅ នៃបទល្មើសរាល់ការកើតមាននៅមូលដ្ឋានថ្នាក់ក្រោមជាតិ..។/

Leave a Reply

Your email address will not be published. Required fields are marked *