នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល យុវជនចំនួន០៨នាក់ ខណ: នគរបាលប៉ុស្តិ៍ និងអធិការនគរបាលស្រុកលំផាត់ បានកោះហៅ ឲ្យចូលខ្លួនមកសួរនាំ តាមនីតិវិធី ជាសាក្សីបំភ្លឺ នៅតំណាងអយ្យការអមសាលាដំបូង ខេត្តរតនគិរី ក្នុងនីតិវិធី បង្កហឹង្សា ។ ដោយឡែកក្នុងការបំពេញ នីតិវិធីយ៉ាងម៉ត់ចត់ ល្អិតល្អន់ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ យុវជនទាំង០៨នាក់ត្រូវបានដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញជួបជុំគ្រួសារ ។ បន្ទាប់ពីតំណាងអយ្យការ អមសាលាដំបូង ខេត្តរតនគិរី…
ក្រោមការជួយជ្រោមជ្រែងជួសជុលឧបត្ថម្ភពីអង្គការ ” មណ្ឌលថែទាំកុមារចេនឡា”មន្ទីរពេទ្យខេត្តរតនគិរី ទទួលបានអគារផ្នែកថែទាំជំងឺកុមារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
រតនគិរី÷ អគារផ្នែកជំងឺកុមារ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្រោមការជួយឧបត្ថម្ភជួសជុលកែលម្អរបស់អង្គការ ” មណ្ឌលថែទាំសុខភាពកុមារចេនឡា ” ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោក វេជ្ជបណ្ឌិត William Houswort រួមនិងលោកស្រី វេជ្ជបណ្ឌិត Lori Housworth ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា…
បន្ទាប់ពីអង្គភាពសារព័ត៌មាន” ខេមរជាតិ ” បានចុះផ្សាយពាក់ព័ន្ធនិងអត្ថបទមួយ ដែលមានចំណងជើងថា ” ផ្ទុះការវែកញ៉ែក ករណីឃុំខ្លួនបុរសម្នាក់ ដែលរពិសដៃឆិកប្រ ដា.ប់.ភេ.ទ.ក្មេងប្រុស ជាអនិតិជន ត្រូវជាប់ពន្ធនាគារ ” នោះ..!!
រតនគិរី÷ អាណាព្យាបាលកុមារងគ្រោះបានសុំឲ្យអង្គភាពសារព័ត៌មាន” ខេមរជាតិ ” យើងលុបអត្ថបទនោះចេញ..! ដោយអាណាព្យាបាលកុមារសម្អាងថារូបគាត់ជាជនរងគ្រោះ បានសរសេរសំណេរក្នុងសេចក្តីបំភ្លឺមានខ្លឹមសារយ៉ាងដូច្នេះថា÷ ការពិតមិនមែនរពិសដៃឆិកទេ ” ចូលមកចាប់ “..! ដោយអ្នកស្រីអាណាព្យាបាលកុមាររងគ្រោះបានរៀបរាប់ជាសណណេរបន្តថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦បានទិញម៉ាស៉ីនបោកខោអាវថ្មីម៉ាក Panasonic គាត់យកមកដាក់ ហើយយកម៉ាស៉ីនចាស់ទៅលាង ដោយសន្យាថា ២ថ្ងៃក្រោយយកមកវិញ អត់ឃើញយកមកវិញរហូតដល់ថ្ងៃកើតហេតុ គឺថ្ងៃទី១៩.ខែឧសភា ឆ្នាំ២០២៦” ម៉ោងប្រហែល១២:៣០ ថ្ងៃត្រង់ ។ បានយកម៉ាស៉ីនចាស់មកដាក់ ស្របពេល យើងខ្ញុំធ្វើការនៅជាន់លើទាំងពីរនាក់…
មាន់រស់ដែលកំពុងធ្វើការដឹកចូលមកកាន់ខេត្តរតនគិរី មានការសង្ស័យថា អាចមិនមែនជាមាន់ចិញ្ចឹមនៅកសិដ្ឋានក្នុងស្រុក..?!
រតនគិរី÷ មានប្រភពពលរដ្ឋ ដែលជំនាញក្នុងរបររកស៊ីលើវិស័យអាជីវកម្មសត្វមាន់បានលើកឡើងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ករណីករដឹកជញ្ជូនមាន់មកពីខេត្តព្រះវិហារ ធ្វើការបោះដុំឲ្យតាមម៉ូយនៅក្នុងខេត្តរតនគិរី មានការសង្ស័យថា គឺមិនមែនជាមាន់ចិញ្ចឹមនៅក្នុងកសិដ្ឋានរបស់ខ្មែរយើងនោះឡើយ..?! ប្រភពដដែលបានឲ្យដឹងទៀតថា ការដឹកមាន់ចូលមកកាន់ទីផ្សារក្នុងខេត្តរតនគិរីនេះ គឺក្នុងមួយសប្តាហ៍ ឈ្មួញមានការដឹកចូលមិនតិចជាងពីរលើកនោះឡើយ ។ ហើយការដឹកមាន់ក្នុងមួយរថយន្តមានចំនួនមិនតិចជាង១០០០ក្បាលនោះឡើយ ។ បញ្ហានេះប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ជាវិធានការមន្ទីរជំនាញ និងអង្គភាព “បសុព្យាបាល ” គម្បីមានការត្រួតពិនិត្យលើលំហូរ នៃការនាំមាន់ចូលមកកាន់ខេត្តរតនគិរី ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផង ។ ក្រែងមានហានិភ័យលើបញ្ហាសុខភាពសត្វ ដែលមានភាពធូរលុង និងគ្មានការត្រួតពិនិត្យឲ្យបសនត្រឹមត្រូវ និងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សអ្នកប្រើប្រាស់…
អ្នកស្រី អ៉ីង គឹមហេង បានបញ្ជាក់ថា គាត់ជួបរឿងអយុត្តិធម៌ ខណ:ប្តីស្លាប់.គាត់ធ្លាក់ខ្លួនឈឺវះដុំសាច់បំពង់ករ ត្រូវមេភូមិ.មេឃុំ ភូមិបាលគប់គិតនិងបុគ្គលឃៀង គឹមគុយ គ្មានឈ្មោះក្នុងសៀវភៅគ្រួសារ តែមានសិទ្ធវាស់វែងកាន់កាប់ដីធ្លី របស់គាត់គ្រប់គ្រង២៦ឆ្នាំ..!!!
កោះកុង÷ អ្នកស្រី អ៉ីង គឹមហេង អាយុ៤៦ ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា គាត់កំពុងជួបរឿងអយុត្តិធម៌ ខណ:មួយរយ:កន្លងទៅ ស្របពេលប្តីរបស់គាត់បានស្លាប់ រីឯគាត់ក៏មានជំងឺត្រូវទៅព្យាបាលវះកាត់សាច់ដុំបំពង់ករ អស់រយ:ពេលជាង២ខែ នៅស្រុកសៀម ក្រោយមានជម្លោះខ្មែរ សៀម គាត់ក៏បានត្រឡប់មកវិញ និងត្រូវសម្រាកព្យាបាលបន្តនៅផ្ទះរបស់ប្អូនក្នុងខេត្តកោះកុង បានមួយរយ: ។ ប៉ុន្តែអ្វីដែលជាការហួសចិត្តនោះ ស្របពេលដែលអ្នកស្រីបានវិលត្រឡប់មកដល់ផ្ទះរបស់អ្មកស្រី នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរនោះ…
ពិធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីភាពបរិស្ថាន ឃុំសង្កាត់ចំនួន៣០ របស់លោក អ៊ាង សុផល្ល័ត រដ្ឋមន្ត្រីក្រសួងបរិស្ថាន..!!
ភ្នំពេញ÷ ឃុំ-សង្កាត់ ចំនួន៣០ មកពីរាជធានីភ្នំពេញ ក្រុង និងស្រុក ចំនួន៣០ ទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឃុំ-សង្កាត់របស់ខ្លួនដែលនៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត ឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត និងបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង ការរស់នៅដោយចីរភាព ត្រូវបានទទួលបានទទួលរង្វាន់ជ័យលាភីចលនាប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦។ ពីធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីបរិស្ថាន បានប្រព្រឹត្តទៅនាររសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត…
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៅក្នុងដំណើរទៅកាន់ខេត្តកំពត ខេត្តកែប ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង.ស្រុក.ឃុំសង្កាត់និងបណ្ដាអង្គភាពមន្ទីរខេត្តទាំងពីរ បានក្រើនរម្លឹកឲ្យអាជ្ញាធម៌ យកចិត្តទុកដាក់ឧស្សាហ៍ចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពជីវភាពរស់នៅរបស់គ្រួសារកងទ័ពជួរមុខ..!!
កំពត÷ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប ចំនួន១១៨២ នាក់ ។ ពិធីនេះធ្វើបានឡើងនៅរដ្ឋបាលសាលាខេត្តកំពត។ ដោយនៅក្នុងពិធីជួបសំណេះសំណាលពីសំណាក់សម្ដេចប្រមុខរដ្ឋស្ដីទី និងបានធ្វើបទបង្ហាញពីលោក សោម ពិសិដ្ឋអភិបាលខេត្តកែប និងលោក ម៉ៅ ធនិន្ទអភិបាល នៃគណៈអភិបាលខេត្តកំពត ។ សម្ដេចតេជោហ៊ុនសែនបានបង្ហាញនូវក្តីរីករាយ…
ទិដ្ឋភាពមនុស្ស និងរុក្ខជាតិនៅក្បែរគ្នា មើលទៅ ហាក់មានភាពស្រស់ត្រកាល ខណ:ក្រុមការងារចុះសិក្សាពិនិត្យការស្ថាបនាព្រលានយន្តហោះថ្មី នៅស្រុកលំផាត់ ខេត្តរតនគិរី..!!
រតនគិរី÷ បើតាមការសរសេរបង្ហោះនៅលើ ” ហ្វេសប៊ុក.ផេក”ផ្ទាល់ខ្លួនរបស់លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានបញ្ជាក់ថា ផ្ទៃដីចំនួន១៩០៥ហិចតា ស្ថិតនៅស្រុកលំផាត់ខេត្តរតនគិរី នឹងត្រូវបានសិក្សាពិនិត្យ ដាក់ក្នុងការអភិវឌ្ឍព្រលានយន្តហោះថ្មី ។ ខណៈនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៦ លោកស្រី តឹក សាលីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល រួមនិងក្រុមការងារថ្នាក់ខេត្តរតនគីរី បានចុះទៅដល់ទីតាំង នៃគម្រោងស្លាបនាព្រលានយន្តហោះថ្មីនោះ ។ សូមបញ្ជាក់ថា បើតាមការវាយតម្លៃគម្រោងការស្ថាបនាព្រលានយន្តហោះថ្មីនៅខេត្តភូមិភាគឦសានរតនគីរី អាចនិងមានភ្ញៀវទេសចរណ៍…
” ជុងគឺមិនដែលភ្លេចកុកឡើយ “..!! បុគ្គលល្បីឈ្មោះ ហេង សម្បត្តិ ជាថៅកែប្តូរលុយក្នុងខេត្តរតនគិរី ធ្វើសកម្មភាពរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន ពេលអនុវត្តក្រម បរិស្ថាន ចាប់ត្រាក់ទ័រ ពីគ្រឿងដែលឈួសឆាយដីក្នុងដែនជម្រកសត្វព្រៃលំផាត់ ការពារដោយបរិស្ថាន..!!
រតនគិរី÷ លោក ហេង សម្បត្តិ បានប្រើដៃជើង.គូរកនកូនចៅ ចូលទៅឈួសឆាយដីតំបន់គ្រប់គ្រងការពារដោយឧទ្យានុរក្សបរិស្ថាន ល្មើសច្បាប់ និងហ៊ានរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថានចុះអនុវត្តនីតិវិធីយ៉ាងគន្លើន ។ សកម្មភាពនេះបានកើតឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចភ្នំក្រឡា ភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ខណៈលោក ថុក ចាន់ធី ប្រធានក្រុមល្បាត ប្រចាំស្នាក់ការរង” យ៉ាកម៉ាយ ” បានចុះល្បាតប្រទះឃើញត្រាក់ទ័រភ្ជួរចំនួនពីរគ្រឿង និងត្រូវមន្ត្រីឧទ្យានុរក្សបង្ក្រាប ។ បើតាមប្រភពអ្នកស្រុកដែលឧស្សាហ៍ចេញចូលតំបន់នោះ កន្លងមកធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា…