សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៅក្នុងដំណើរទៅកាន់ខេត្តកំពត ខេត្តកែប ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង.ស្រុក.ឃុំសង្កាត់និងបណ្ដាអង្គភាពមន្ទីរខេត្តទាំងពីរ បានក្រើនរម្លឹកឲ្យអាជ្ញាធម៌ យកចិត្តទុកដាក់ឧស្សាហ៍ចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពជីវភាពរស់នៅរបស់គ្រួសារកងទ័ពជួរមុខ..!!

កំពត÷ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប ចំនួន១១៨២ នាក់ ។ ពិធីនេះធ្វើបានឡើងនៅរដ្ឋបាលសាលាខេត្តកំពត។

  ដោយនៅក្នុងពិធីជួបសំណេះសំណាលពីសំណាក់សម្ដេចប្រមុខរដ្ឋស្ដីទី និងបានធ្វើបទបង្ហាញពីលោក សោម ពិសិដ្ឋអភិបាលខេត្តកែប និងលោក ម៉ៅ ធនិន្ទអភិបាល នៃគណៈអភិបាលខេត្តកំពត ។

   សម្ដេចតេជោហ៊ុនសែនបានបង្ហាញនូវក្តីរីករាយ ដែលសម្តេចបានវិលមកជួបជាមួយបងប្អូន ក្រុមប្រឹក្សាខេត្ត.ក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកំពតនិងខេត្តកែវសារជាថ្មី ។

 

 

 

 

 

   សម្ដេចបានលើកឡើងថា ខេត្តកំពតនិងខេត្តកែប គឺជាគោលដៅទី៥ ហើយនៃការចុះជួបមន្ត្រីរាជការតាមខេត្តបន្ទាប់ពីខេត្តកំពង់ចាម.ត្បូងឃ្មុំ.កំពង់ស្ពឺ.និងតាកែវ ។ 

    សម្ដេចតេជោ បានមានប្រសាសន៍ថា កំពតនិងកែប គឺជាខេត្តខុសពីខេត្តដទៃដែលមានផលិតកម្មធនស្រាល តិចតួច តែមានឧស្សាហកម្មធុនធ្ងន់ច្រើន ។ក្នុងនោះមានដូចជា រោងចក្រផលិតស៊ីម៉ង់និងរោងចក្រវារីអគ្គិសនីជាដើម អ្វីដែលខេត្តកំពត និងខេត្តកែបមាន ហើយខេត្តដទៃគ្មាននោះ គឺជាផលិតផលអំបិលហើយការផលិតអំបិលពីខេត្តកំពត និងកែប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្ដល់ជូនខេត្តដទៃទៀត។

 

 

 

 

 

   សម្ដេចក៏បានណែនាំដល់អាជ្ញាធរខេត្តកំពត ជុំវិញការផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ត្រូវចូលរួមទទួលខុសត្រូវ លើការកាត់បន្ថយជំងឺពកករដល់ប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នការផលិតអំបិលឈានដល់មានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត ដែលបានជួយដល់សុខមាលភាពអ្នកប្រើប្រាស់។

   សម្ដេចតេជោ ហ៊ុន សែន បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពត និងខេត្តកែបទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ នៅពេលកន្លងមក ជាពិសេសការចូលរួមរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននៅទង្វើបង្ករចលាចលនានាក្នុងសង្គម។

   នៅក្នុងពិធីជួបសំណេះសំណាលនោះដែរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវខិតខំពង្រឹង និងបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ ប្រជាជន អោយបានល្អប្រសើរ ។ ជាពិសេសបន្តយកចិត្តទុកដាក់ផ្ដល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស ដោយសម្ដេចបន្ថែមថា ត្រូវជំរុញពន្លឿនការផ្ដល់សេវា លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យប្រជាពលរដ្ឋឲ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ជប់ភាពថ្នាំងថ្នាក់នៅមូលដ្ឋាន ។

    សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានរំលឹកដល់អាជ្ញាធរ អោយបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលីពីការ និងគ្រួសារអតីតយុទ្ធជន ការរំលឹកជាបន្តបន្ទាប់របស់សម្ដេចតេជោ គឺជាការបង្ហាញនូវដួងចិត្តគិតគូរខ្ពស់ចំពោះសុខទុក្ខគ្រួសារយុទ្ធជន ក៏ដូចជាអតីតយុទ្ធជន ដែលជាអ្នកបានលះបង់ធំធេងសម្រាប់បុព្វហេតុជាតិ មាតុភូមិប្រកបដោយភាពអង់អាចក្លាហាន ។

   សម្ដេចបានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរក្សាឲ្យបាននៅចំនួនក្រុមគ្រួសារយុទ្ធជននៅជួរមុខ យុទ្ធជនពលីពិការក៏ដូចជាអតីតយុវជន ហើយត្រូវឧស្សាហ៍ចុះសួរសុខទុក្ខនិងពិនិត្យអំពីស្ថានភាពជីវភាពរស់នៅរបស់ពួកគាត់។/

Leave a Reply

Your email address will not be published. Required fields are marked *