មាន់រស់ដែលកំពុងធ្វើការដឹកចូលមកកាន់ខេត្តរតនគិរី មានការសង្ស័យថា អាចមិនមែនជាមាន់ចិញ្ចឹមនៅកសិដ្ឋានក្នុងស្រុក..?!

រតនគិរី÷ មានប្រភពពលរដ្ឋ ដែលជំនាញក្នុងរបររកស៊ីលើវិស័យអាជីវកម្មសត្វមាន់បានលើកឡើងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ករណីករដឹកជញ្ជូនមាន់មកពីខេត្តព្រះវិហារ ធ្វើការបោះដុំឲ្យតាមម៉ូយនៅក្នុងខេត្តរតនគិរី មានការសង្ស័យថា គឺមិនមែនជាមាន់ចិញ្ចឹមនៅក្នុងកសិដ្ឋានរបស់ខ្មែរយើងនោះឡើយ..?!

   ប្រភពដដែលបានឲ្យដឹងទៀតថា ការដឹកមាន់ចូលមកកាន់ទីផ្សារក្នុងខេត្តរតនគិរីនេះ គឺក្នុងមួយសប្តាហ៍ ឈ្មួញមានការដឹកចូលមិនតិចជាងពីរលើកនោះឡើយ ។ ហើយការដឹកមាន់ក្នុងមួយរថយន្តមានចំនួនមិនតិចជាង១០០០ក្បាលនោះឡើយ ។

    បញ្ហានេះប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ជាវិធានការមន្ទីរជំនាញ និងអង្គភាព “បសុព្យាបាល ” គម្បីមានការត្រួតពិនិត្យលើលំហូរ នៃការនាំមាន់ចូលមកកាន់ខេត្តរតនគិរី ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផង ។ ក្រែងមានហានិភ័យលើបញ្ហាសុខភាពសត្វ ដែលមានភាពធូរលុង និងគ្មានការត្រួតពិនិត្យឲ្យបសនត្រឹមត្រូវ និងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សអ្នកប្រើប្រាស់ ។

    ជុំវិញប្រភពលើកឡើងខាងលើនេះអ្នកយកព័ត៌មានយើង និងលម្អិតនៅពេលក្រោយ ។ ដើម្បីស្រាយចម្ងល់ថា..តើមាន់ដែលនាំចូលពីខេត្តព្រះវិហារ មកកាន់ខេត្តរតនគិរីនេះ ជាមាន់យកមកពីសៀម ឬជាមាន់ដែលដឹកចេញពីកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុករបស់ខ្មែរយើង. ?!

Leave a Reply

Your email address will not be published. Required fields are marked *