ទីតាំងក្រុមហ៊ុនថ្មម៉ាបកំពុងធ្វើអាជីវក្មរបស់ចិនមួយកន្លែងនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែនខេត្តព្រះវិហារ ត្រូវមន្ត្រីតំបន់នោះដាក់ការសង្ស៍យថា គ្មានអាជ្ញាប័ណ្ណគ្រប់គ្រាន់ស្របតាមលក្ខណ:ច្បាប់..?!

ភ្នំពេញ÷ ប្រភពពីមន្ត្រីស្អាតស្អំនៅមូលដ្ឋានស្រុកជ័យសែនបានបង្ហើបអោយអ្នកយកព័ត៌មានយើងដឹងថា ទីតាំងក្រុមហ៊ុនអាជីវកម្មផលិតថ្មម៉ាបមួយកន្លែងជារបស់ពាណិជ្ជករចិន ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ថាពុំមានអាជ្ញាប័ណ្ណគ្រប់គ្រាន់ស្របច្បាប់នោះឡើយ ។

   សេចក្ដីរាយការណ៍ដដែលបានបង្ហើបឲ្យអ្នកយកព័ត៌មានយើងដឹងទៀតថា ការធ្វើអាជីវកម្មផលិតថ្មម៉ាប ដែលកំពុងដំណើរការបច្ចុប្បន្ននេះ មានការសង្ស័យថាកំពុងប្រើរូបមន្តបែបជិ:សេះលែងដៃ ដូច្នេះគម្បីគ្រប់អង្គភាព មន្ទីរជំនាញពាក់ព័ន្ធលោកមេត្តាចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះផង ។

 

   ពាក់ព័ន្ធរឿងនេះប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យអ្នកយកព័ត៌មានយើងដឹងទៀតថា រាល់ថ្ងៃក្រុមហ៊ុនចិនកំពុងបន្តធ្វើសកម្មភាពផលិតថ្មម៉ាបយ៉ាងសកម្ម..!

   ម្យ៉ាងនៅទីតាំងនោះគឺជាតំបន់ដែនជម្រកសត្វព្រៃឡង់ ដែលគ្រប់គ្រងដោយមន្ត្រីឧទ្យាននុរក្សបរិស្ថាន និងជាតំបន់ហាមឃាត់ ដែលការពារដោយព្រះរាជក្រឹត្យនោះផងដែរ ។

   ជុំវិញប្រភពលើកឡើងខាងលើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះអ្នកយកព័ត៌មានយើង មិនទាន់មានលេខទូរស័ព្ទ ដើម្បីសុំការពន្យល់ពីក្រុមហ៊ុនផលលិតថ្មម៉ាបរបស់ចិនខាងលើនោះបានឡើយ ។

    រីឯកលោក មឿន សុភេទ ប្រធានមន្ទីរ ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ អ្នកយកព័ត៌មានយើង បានទំនាក់ទំនង ដើម្បីសុំការពន្យល់ពីលោកដោយទូរស័ព្ទខលចូលចំនួនពីរដង តែពុំមានអ្នកលើកទទួល ។

   ចំណែកលោក អភិបាលស្រុកជ័យសែន អ្នកយកព័ត៌មានយើង ក៏មិនមានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនងបំភ្លឺបាននៅឡើយ ។

    រីឯលោកប្រធាន មន្ទីររ៉ែថាមពល ខេត្តព្រះវិហារ នៅវេលាម៉ោង២.០៧នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ខណ:អ្នកយកព័ត៌មានយើង បានខកទូរស័ព្ទដើម្បីសុំការពន្យល់ ក្រោយពីបានស្តាប់សំណួរអ្នកសារព័ត៌មានយើងរួច លោក បានបញ្ជាក់ថា កំពុងជាប់រវល់ប្រជុំ.. រួចបានបិទទូរស័ព្ទ.. ។

   ជុំវិញរឿងនេះដែរ អង្គភាព សារព័ត៌មានយើង និងមានផ្សាយជូនលម្អិតនៅលេខក្រោយ នេះប្រសិនមានការពន្យល់របស់ក្រុមហ៊ុន អង្គភាព មន្ទីរស្ថាបននៅពេលក្រោយ..?!

Leave a Reply

Your email address will not be published. Required fields are marked *