..លោក ហេង សាវឿន អតីត ចៅហ្វាយស្រុកវើនសៃ ត្រូវបានប្រកាសចូលកាន់តំណែង ជាចៅហ្វាយស្រុកតាវែង..!!

រតនគិរី÷លោក ហេង សាវឿន ដែលបានកាន់តំណែង ជាអភិបាលស្រុកវើនសៃចំនួនពីរអាណត្តិយ៉ាងណែនក្នុងដៃនាពេលកន្លងមកនោះ ។ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកត្រូវបានបន្តទៅកាន់តំណែង ជាអភិបាល នៃគណៈអភិបាលស្រុកតាវែងបន្តទៀត ក្រោមវត្តមានផ្តល់កិត្តិយសដោយលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី ។

   លោក ហេង សាវឿន អតីត អភិបាលស្រុកវើនសៃ កាលពីអំឡុង ខែតុលា ឆ្នាំ២០១៩ ធ្លាប់មានរឿងមិនប្រក្រតី​ ខណ:ត្រូវបានប្រភពមន្ត្រីស្រុកវើនសៃ​ បានប្រាប់ក្នុងលក្ខខណ្ខសុំមិនបញ្ចេញឈ្មោះឱ្យអ្នកយកព័ត៌មានដឹងថា លោកបានអនុញ្ញាឲ្យគ្រឿងចក្រ “អាបុល” ចូលទៅវ៉ៃដីព្រៃរបស់រដ្ឋ រាប់សិបហិកតា​ ស្ថិតនៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី.! គ្រានោះអ្នកកាសែតបានចុះទៅថត និងមានការចេញផ្សាយព័ត៌មានផងដែរ ។ ប៉ុន្តែពាក់ព័ន្ធរឿងរ៉ាវទាំងនោះត្រូវបាន អតីត អ្នកតំណាងរាស្ត្រលោក ប៊ូ ឡាំ ដែលបាន”ស្លាប់” មានការខឹងសម្បារយ៉ាងខ្លាំងរហូតបានប្តឹង អ្នកកាសែតគឺលោក ឡន វណ្ណា..កាលពីលោកឡន វណ្ណា នៅរស់..គឺប្តឹងម៉ាទឹក ម៉ាត្រើយតែម្តង..ដោយលោក ប៊ូ ឡាំ បានទារជំងឺចិត្តក្របី១៦ជើង ស្មើនិង៤ក្បាលក្របី ។ ប៉ុន្តែរឿងនេះត្រូវបានស្ងប់ស្ងាត់ទៅវិញ ខណៈអ្នកប្តឹង និងអ្នកទទួលរងនៅបណ្តឹងបានស្លាប់ដូចគ្នា..!!

   ព្រោះ​គ្រានោះ​ លោក ប៊ូ ឡាំ បានខឹង​ ខណៈការផ្សាយមានឈ្មោះលោកចូលពាក់ព័ន្ធនៅក្នុងរឿងដីព្រៃនោះ ការដែលលោកហេង​សាវឿន បាននិយាយ..ហើយ​លោក​ឡ​ន វណ្ណា​ បានយកសម្លេងនោះមកផ្សាយ..! ដោយ​ អតីត ចៅហ្វាយស្រុកវើនសៃ លោក​ហេង​ សាវឿន​និយាយថា គាត់បានសុំ​លោក​ប៊ូ ឡាំ​ ដោយផ្ទាល់មាត់..បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកប៊ូ ឡាំ ដែលលោកមិនដែលបានដឹង និងមិនដែលបានអនុញ្ញាតឲ្យនណាវ៉ៃដីព្រៃនោះឡើយ ។

    សូមរម្លឹកថា ដីព្រៃដែលអ្នកសារព័ត៌មានលោកឡន វណ្ណា និងបណ្តាអង្គភាពជាច្រើនទៀតបានចុះផ្សាយនោះ..បច្ចុប្បន្នត្រូវបានធ្លាក់ទៅលើលោកហេង សាវឿន អតីត អភិបាលស្រុកវើនសៃ កាន់កាប់យកយ៉ាងត្រជាក់ចិត្តរហូតមកដល់សព្វថ្ងៃ ។ ស្របគ្រានោះនៅពេលអ្នកសារព័ត៌មានបានសួរ លោក ហេង សាវឿន ត្រូវលោកហេង សាវឿន បញ្ជាក់ថា ដីនោះជាដីលោកបានសុំផ្ទាល់មាត់ ពីលោក ប៊ូ ឡាំ និងលោកព្រឹទ្ធាចារ្យ ប៊ូ ថង ទុកជាដីរបស់រដ្ឋបាលស្រុក ។

  ប៉ុន្តែរហូតមកដល់ពេលនេះត្រូវមន្ត្រីស្រុកបង្ហើបថា ដីព្រៃរបស់រដ្ឋ ដែលស្ថិតនៅចំណុចអូរកន្សែង​ ភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរីនោះ ត្រូវលោកហេង សាវឿន អតីត ចៅហ្វាយស្រុកវើនសៃ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដាំដូង ដាំចន្ទី យកខ្ទេចខ្ទី ម៉ត់ដូចមើមខ្ទឹមអស់ហើយ គឺគ្មានឡើយជាដីសម្បត្តិរដ្ឋ របស់រដ្ឋបាលស្រុកនោះ..! នេះជាការច្បិចយកមួយចំណុចតូចក្នុងរជ្ជកាល លោក ហេង សាវឿន អតីត លោកជាចៅហ្វាយស្រុកវើនសៃដឹកនាំប៉ុណ្ណោះ..។/@Dam

Leave a Reply

Your email address will not be published. Required fields are marked *