បន្ទាប់ពីអង្គភាពសារព័ត៌មាន” ខេមរជាតិ ” បានចុះផ្សាយពាក់ព័ន្ធនិងអត្ថបទមួយ ដែលមានចំណងជើងថា ” ផ្ទុះការវែកញ៉ែក ករណីឃុំខ្លួនបុរសម្នាក់ ដែលរពិសដៃឆិកប្រ ដា.ប់.ភេ.ទ.ក្មេងប្រុស ជាអនិតិជន ត្រូវជាប់ពន្ធនាគារ ” នោះ..!!

រតនគិរី÷ អាណាព្យាបាលកុមារងគ្រោះបានសុំឲ្យអង្គភាពសារព័ត៌មាន” ខេមរជាតិ ” យើងលុបអត្ថបទនោះចេញ..! ដោយអាណាព្យាបាលកុមារសម្អាងថារូបគាត់ជាជនរងគ្រោះ បានសរសេរសំណេរក្នុងសេចក្តីបំភ្លឺមានខ្លឹមសារយ៉ាងដូច្នេះថា÷ ការពិតមិនមែនរពិសដៃឆិកទេ ” ចូលមកចាប់ “..!

  ដោយអ្នកស្រីអាណាព្យាបាលកុមាររងគ្រោះបានរៀបរាប់ជាសណណេរបន្តថា

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦បានទិញម៉ាស៉ីនបោកខោអាវថ្មីម៉ាក Panasonic គាត់យកមកដាក់ ហើយយកម៉ាស៉ីនចាស់ទៅលាង ដោយសន្យាថា ២ថ្ងៃក្រោយយកមកវិញ អត់ឃើញយកមកវិញរហូតដល់ថ្ងៃកើតហេតុ គឺថ្ងៃទី១៩.ខែឧសភា ឆ្នាំ២០២៦” ម៉ោងប្រហែល១២:៣០ ថ្ងៃត្រង់ ។ បានយកម៉ាស៉ីនចាស់មកដាក់ ស្របពេល យើងខ្ញុំធ្វើការនៅជាន់លើទាំងពីរនាក់ ដោយអត់ដឹងគាត់ចូលមកទេ។ នៅពេលយើងខ្ញុំចប់ការងារនៅជាន់លើ ចុះមកដល់ក្រោម កូនយើងខ្ញុំយំឆ្លេរឆ្លា ហើយប្រាប់ថា គាត់ ជាងធ្វើម៉ាស៉ីនបោកខោអាវ បានចូលមកក្នុងបន្ទប់ ហើយសួរថា ម៉ាស៉ីនទឹកក្តៅឯងនៅណា ក៏ហៅកូនខ្ញុំចូលបន្ទប់ ពេលនោះក៏ចាប់បង្ខំ និងក្រៀកពីក្រោយ លូកច្របាច់ប្រដាប់ភេទ និង សុំបៀមប្រដាប់ភេទក្មេង។ បន្ទាប់ពីបានដឹងរឿងនេះ ខ្ញុំជាឳពុកក៏សួរនាំ ហើយ”ជាងរក្ស” ក៏ឆ្លើយថាបានធ្វើអញ្ចឹងមែន តែគ្រាន់លេងសើច…។

  ដោយគិតថារឿងហ្នឹង ប៉ះពាល់ដល់ស្មារតីកូន និង កិត្តិយសគ្រួសារ ដោយបុគ្គល រក្សនេះហ៊ានបំពានឡើងមកដល់បន្ទប់កូន “នៅជាន់ឡៅតឿ” ហើយប្រព្រឹត្តការដែលគួរអោយស្អប់ខ្ពើមបែបនេះនៅលើផ្ទះរបស់ពួកខ្ញុំ ដែលពួកខ្ញុំមិនបានហៅគាត់មកធ្វើម៉ាស៉ីន ទឹកក្តៅអីទេ ។ អោយរៀបតែម៉ាស៉ីនបោកខោអាវចាស់ នៅជាន់ក្រោមខាងក្រោយផ្ទះតែប៉ុណ្ណោះ ។ ពួកខ្ញុំជាអាណាព្យាបាលសម្រេចចិត្តប្តឹង ទៅសមត្ថកិច្ច ដើម្បីមកជួយដោះស្រាយ ។ ខ្ញុំសូមបញ្ជាក់ ពេលសមត្ថកិច្ចសួរនាំ គាត់ក៏បានឆ្លើយថា ពិតជាបានធ្វើមែន។ ជាចុងក្រោយយើងខ្ញុំជាអាណាព្យាបាលក្មេងរងគ្រោះ ស្នើរសុំអោយព័ត៌មានទាំងឡាយ ដែលបានចុះផ្សាយ សូមអោយបានដឹងព័ត៌មានពីខាងយើងខ្ញុំផង ។ ជៀសវាងការឆាប់វិនិច្ឆ័យ តែមួយជ្រុង ថាខុស ឬ ត្រូវ តាមអ្នកណាម្នាក់ដែលខ្លួនស្គាល់ បង្ហោះសារព័ត៌មាន និងតាមបណ្តាញសង្គមដែលធ្វើអោយប៉ះពាល់ដល់ផ្លូវចិត្តកុមារ ក៏ដូចជាកិត្តិយសគ្រួសារយើងខ្ញុំផងដែរ៕

385093F6-F097-4E2F-92A1-94DF39627B60

Leave a Reply

Your email address will not be published. Required fields are marked *