ព្រៃវែង÷ នៅរដូវប្រជាកសិករប្រមូលផល និងក្រុមឈ្មួញកំពុងមមាញឹកសម្រុកទិញ និងការដឹកផលលិតផលនាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម ត្រូវគេសម្លឹងមើលឃើញថា ក្នុងមួយថ្ងៃៗរាប់មានរថយន្តរាប់រយគ្រឿង ដូចជារថយន្តយ៉ីឌុក និងរថយន្តវ៉េអង បានរាចរតាមផ្លូវជាតិលេខ៨ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងយ៉ាងសកម្ម ។ ដែលសកម្មភាពការដឹកជញ្ជូននេះ រថយន្តរបស់ក្រុមឈ្មួញសុទ្ធតែមានការផ្ទុកដឹកលើសទម្ងន់ចំនួនកំណត់..។ បញ្ហានេះបាននិងកំពុងតែធ្វើឲ្យផ្លូវជាតិរងការខូចខាតជាអន្លើៗនៅពេលបច្ចុប្បន្ន ។ ព្រោះការដឹកជញ្ជូនពីសំណាក់ក្រុមឈ្មួញដោយឡានខ្នាតធំៗតទ្រុងដោយខុសទៅនិងលក្ខណ:បច្ចេកទេសមិនត្រឹមត្រូវតាមស្តង់ដា នៃការកំណត់ចំណុះ ។

ពាក់ព័ន្ធបញ្ហារថយន្តផ្ទុកដឹកលើសចំនួនកំណត់ខាងលើ ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវជាតិលេខ៨ តែងបានលើកឡើងប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា បច្ចុប្បន្នក្រុមឡានប្រភេទយ៉ីឌុក និងវ៉េអង ដែលបានធ្វើចរាចរ ដឹកកសិផលឆ្លងកាត់ស្ពានព្រែកតាមាក់ ចូលមកផ្លូវជាតិលេខ៨ ដោយឆ្លងកាត់ស្ថានីយ៍ ព្រៃព្នៅស្ថិតក្នុងស្រុករាំង ខេត្តព្រៃវែង គឺមិនដែលឃើញមន្ត្រីអង្គភាពស្ថានីយ៍ជញ្ជីងធ្វើការទប់ស្កាត់រាល់សកម្មភាពរថយន្តផ្ទុកដឹកលើសទម្ងន់ចំនួនកំណត់នោះឡើយ ។ ម្យ៉ាងបើតាមទិដ្ធភាព នៃសកម្មភាពការធ្វើចរាចរណ៍ជាក់ស្តែងតាមរយ:វីឌីអូ ដែលអ្នកសារព័ត៌មានយើងទទួលបាន គឺរថយន្ត តទ្រុងប្រភេទយ៉ីឌុក និងវ៉េអងមានការកែខុស លក្ខបច្ចេកទេសក្នុងមួយថ្ងៃៗរាប់សិបគ្រឿង ឆ្លងកាត់ផ្លូវជាតិលេខ៨ ដោយគ្មានការទប់ស្កាត់ពីការដឹកផ្ទុកលើសទម្ងន់ឲ្យបានជាក់លក្ខប្រកបដោយប្រសិទ្ធភាពនោះឡើយ ជាពិសេសក្រុមឈ្មួញបានធ្វើចរាចរណ៍នៅចន្លោះពីម៉ោង ០២រំលងអធ្រាតរហូតដល់ម៉ោង៩ព្រឹក បើទោះជានៅតាមបណ្តោផ្លូវនោះ មានស្ថានីយ៍ជញ្ជីងអចល័តមួយ នៅចំណុចឃុំព្រៃព្នៅ ស្រុក ពារាំង ខេត្តព្រៃវែងក៏ដោយ ។

ចំណុចនេះបានធ្វើឲ្យមជ្ឈដ្ឋាន មហាជន ប្រជាពលរដ្ឋ ដាក់ការសង្ស័យ និងលើកឡើងជាសំណួរ សួរថា តើមានរឿងអ្វី នៅពីក្រោយ រាល់ការរថយន្តផ្ទុកដឹកលើសទម្ងន់ ហើយនៅតែអាចធ្វើចរាចរណ៍បានដោយរលូន..?!
ពាក់ព័ន្ធរឿងនេះហេតុអ្វីបានជាអស់លោកមន្ត្រីនៅក្នុងអង្គភាពស្ថានីយ៍ជញ្ជីង ដែលមានតួនាទីប្រចាំការនៅចំណុចស្ថានីយ៍ខាងលើ មិនដែលមានវិធានទប់ស្កាត់រាល់រថយន្តផ្ទុកដឹកលើសទម្ងន់ទាំងនោះ..?!..តែបែរជាមានការបណ្តោយអោយឡានតទ្រុងខុសលក្ខណ:បច្ចេកទេស និងផ្ទុកដឹកលើសទម្ងន់ទាំងនោះ អាចធ្វើចរាចរណ៍ដឹកឆ្លងកាត់ស្ថានីយ៍ជញ្ជីងដោយរលូន និងមិនមានវិធានការទប់ស្កាត់ ។

ពាក់ព័ន្ធរាល់ប្រភពលើកឡើងខាងលើ លោក ជា ម៉ូ ប្រធានស្ថានីយ៍ជញ្ជីងឃមព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃច័ន្ទទី០៩ ខែកុម្ភ: ឆ្នាំ២០២៦នេះ អ្នកយកព័ត៌នានយើងមិនអាចសុំការពន្យល់បានឡើយ ដោយពុំទាន់មានលេខទូរស័ព្ទទំនាក់ទំនង ។
រីឯលោក ផន រឹម អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រៃវែង អ្នកយកព័មានយើងមិនអាចសុំការពន្យល់បានឡើយ ។
ជុំវិញការដែលមន្ត្រីមានតួនាទីភារកិច្ចទទួលខុសត្រូវ ហើយបែរជាមានភាពកំសោយក្នុងការបំពេញភារកិច្ច ខ្វះភាពទទួលខុសត្រូវ គិតតែផលលាភជាធំ មានភាពធូររលុងក្នុងការរក្សាការពារសម្បត្តិជាតិផ្លូវ.ស្ពានថ្នល់ ដោយអនញ្ញាតឲ្យមានបទល្មើសការដឹកផ្ទុកលើសទម្ងន់នៅតែអាចធ្វើចរាចរណៅបាននេះ វាគឺជាមហន្តរាយយ៉ាងធំធេង លើការខូចខាតសម្បត្តិជាតិផ្លូវ ស្ពានថ្នល់យ៉ាងពិតប្រាកដ ។ ព្រោះតែការសម្លឹងមើលឃើញពីផលលាភជាធំ ក្នុងប្រយោជន៍សួនតួ ពីក្រុមឈ្មួញផ្ទុកដឹកលើសទម្ងន់ បំផ្លាញផ្លូវស្ពានថ្នល់និងថវិកាជាតិ ដោយមិនខ្លាចញញើតពីសំណាញ់ច្បាប់ ។ បណ្តោយអោយក្រុមឡានដឹកធ្ងន់លើសចំនួនកំណត់ ដោយប្រភេទគានតទ្រុង ខុសលក្ខណ:បច្ចេកទេស បានធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិក្នុងមួយថ្ងៃៗរាប់សិបរថយន្តនិងរាប់សិបគ្រឿង បើកកាត់ស្ថានីយ៍ជញ្ជីងដោយមិនមានការទប់ស្កាត់ ។

មហាជន ប្រជាពលរដ្ឋ មួយចំនួនបានលើកឡើងថា រាល់ថ្ងៃមន្ត្រីស្ថានីយ៍ជញ្ជីងព្រៃព្នៅ មានមន្ត្រីប្រចាំការ តែមិនមានមន្ត្រីអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ម្យ៉ាងបើនៅតែបណ្តោយឲ្យមន្ត្រី ដែលមានភារកិច្ចទទួលខុសត្រូវ បន្តអនុវត្តបែបនេះទៀតផ្លូវជាតិលេខ៨ ពិតជារងការខូចខាតខ្ទេចអស់នៅរដូវវស្សាភ្លៀងធ្លាក់ ។
ចំណុចនេះ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មេត្តាពិនិត្យលើការងារ របស់ជា ម៉ូ ប្រធានស្ថានីយ៍ជញ្ជីង ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងផង ។ ជាពិសេសឃាងនេះទៅទៀតនោះលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន គម្បីមានការពិនិត្យស្រាវជ្រាវ និងចាត់វិធានការវះកាត់មន្ត្រី ” គ្រាប់ល្ពៅស្ងោរ ” ពាក់ព័ន្ធក្នុងការទទួលផលលាភ ពីក្រុមឈ្មួញផ្ទុកដឹកលើសទម្ងន់ចំនួនកំណត់ផង..?! ដើម្បីជាការថែរក្សាឲ្យបាន នូវផ្លូវស្ពានថ្នល់ឱ្យបានគង់វង្សយូរអង្វែង ដោយមិនបំផ្លាញផ្លូវ ស្ពានថ្នល់ ដែលនាំឱ្យមានការខាតថវិកាជាតិ ក្នុងការចំណាយទៅលើ ការថែទាំ ជួសជុល ឬសាងសង់ផ្លូវឡើងវិញ. ។/.@Dam