កោះកុង÷ អ្នកស្រី អ៉ីង គឹមហេង អាយុ៤៦ ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា គាត់កំពុងជួបរឿងអយុត្តិធម៌ ខណ:មួយរយ:កន្លងទៅ ស្របពេលប្តីរបស់គាត់បានស្លាប់ រីឯគាត់ក៏មានជំងឺត្រូវទៅព្យាបាលវះកាត់សាច់ដុំបំពង់ករ អស់រយ:ពេលជាង២ខែ នៅស្រុកសៀម ក្រោយមានជម្លោះខ្មែរ សៀម គាត់ក៏បានត្រឡប់មកវិញ និងត្រូវសម្រាកព្យាបាលបន្តនៅផ្ទះរបស់ប្អូនក្នុងខេត្តកោះកុង បានមួយរយ: ។

ប៉ុន្តែអ្វីដែលជាការហួសចិត្តនោះ ស្របពេលដែលអ្នកស្រីបានវិលត្រឡប់មកដល់ផ្ទះរបស់អ្មកស្រី នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរនោះ បានទទួលដំណឹងពីញាតិជិតខាងថា លោកមេភូមិចម្លងគោ និងលោកមេឃុំថ្មស បានចុះបញ្ជីដីធ្លីរបស់គាត់រស់នៅកាន់កាប់ជាង២៦ឆ្នាំ ជាទ្រព្យរួមប្តីប្រពន្ធគាត់..ទៅឲ្យឈ្មោះ ឃៀង គឹមគុយ ខណ:ប្តីគាត់បានស្លាប់ទៅ ។ ស្របពេលដែលឈ្មោះ ឃៀង គឹមគុយ នោះរស់នៅស្រុកសៀមរាប់ឆ្នាំ និងត្រឡប់មកស្រុកខ្មែរវិញ ខណ:ពេលមានជម្លោះខ្មែរ.សៀម ។

ដូច្នេះការកើតទុក្ខមិនសុខចិត្តរបស់ អ្នកស្រី អ៉ីង គឹមហេង នូវទង្វើររបស់លោកមេភូមិចម្លងគោ លោកមេឃុំថ្មស និងលោកភូមិបាលស្រុកបូទុមសាគរ អ្នកស្រីបានដាក់លិខិតចូលទៅលោកអភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនគាត់លើក្បាលដីដែលមានលេខ ÷១៤៩០ / ១៤៨៩ / ១៨៩៧ / ១២៣១ ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រាប់គាត់ជាស្ត្រីមេម៉ាយមានកូននៅក្នុងបន្ទុកគ្រួសារពីរនាក់នេះផង ។

ដោយយោងសៀវភៅស្នាក់នៅលេខ០០៣( ០១៣៤ )ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០២..!
សំបុត្រមរណ:ភាពលេខ÷៣៨ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥..!

បើយោងលិខិតសូមឲ្យលោកអភិបាល នៃគណៈអភិបាលស្រុកបុទុមសាគរ អន្តរាគមន៍របស់អ្នកស្រីបានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ដីរបស់នាងខ្ញុំបាទ នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានឃើញឈ្មោះ ឃៀង គឹមគុយ ថាដីនេះជាដីដែលគេបានចុះបញ្ជីនៅការិយាល័យសុរិយោដីស្រុករួចហើយ ដែលមានក្បាលដីលេខ÷១៤៩០ / ១៤៨៩ / ១៨៩៧ / ១៣១ /ដោយដីនេះជាដីរបស់ប្ដីខ្ញុំ នឹងនាងខ្ញុំ កាន់កាប់យូរណាស់មកហើយ តាំងពីគាត់នៅរស់មកម្ល៉េះគឺមិនតិចជាង២៦ឆ្នាំនោះទេ..។ ហើយបច្ចុប្បន្ន ឈ្មោះ ឃៀង គឹមគុយ ដែលពុំមានឈ្មោះនៅក្នុងសៀវភៅបន្ទុកក្នុងក្រុមគ្រួសារគាត់នោះហេតុអ្វីអាចវាស់វែងចុះបញ្ជីលើដីគាត់បាន. ?។

..ចម្ងល់សួថា.ហេតុអ្វីក្នុងរឿងនេះលោកមេភូមិចម្លងគោ លោកមេឃុំថ្មស និងលោកភូមិបាលស្រុកបូទុមសាគរ ហ៊ានផ្តល់សិទ្ធលើការវាស់វែង ក្នុងកម្មសិទ្ធទៅឲ្យបុគ្គល ឈ្មោះ ឃៀង គឹមគុយ ខាងលើដោយរលូនទាំងគ្មានឯកសារគ្រប់គ្រាន់..?!
ជុំវិញករណីកើតមានភាពមិនប្រក្រតីរបស់លោកមេភូមិចម្លងគោ លោកមេឃុំថ្មស និងលោកភូមិបាលស្រុកបូទុមសាគរនេះ គម្បីលោក ជំទាវ អភិបាល នៃគណ:អភិបាលខេត្តកោះកុង ចាត់តាំងក្រុមអធិការកិច្ចខេត្តចុះស្រាវជ្រាវ ប្រកបដោយតម្លាភាព និងផ្តល់យុត្តិធម៌ ជូនស្ត្រីគ្រួសាររងគ្រោះនេះផង..។

ពាក់ព័ន្ធករណីរឿងខាងលើនេះដែរ លោកមេភូមិចម្លងគោ លោកមេឃុំថ្មស និងប្រធានភូមិបាលសុរិយោងដីស្រុកបទុមសាគរ អង្គភាពសារព័ត៌មានយើង មិនទាន់អាចមានលេខទូរស័ព្ទ ដើម្បីសុំការទំនាក់ទំនងបំភ្លឺបានឡើយ រហូតដល់ម៉ោងចេញផ្សាយនេះ…រីឯព័ត៌មានលម្អិតអង្គភាពយើងនឹងលើកយកមកផ្សាយពិស្តារនៅលេខក្រោយ នេះបើមានការបំភ្លឺពីមូលដ្ឋានភូមិ ឃុំ និងភូមិបាលសិរិយោដីស្រុកបូទុមសាគរ ។/