សម្តេចធិបតី ហ៊ុន ម៉ាណែតផ្ញើសារ÷ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

ថ្ងៃនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង បាន និងកំពុងរងសោកនាដកម្ម នៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ “សន្តិភាព” ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និងលទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ.កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ “សន្តិភាព និង…

ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ត្រូវសណ្ដាប់ធ្នាប់រដ្ឋបាលក្រុងបានលុង ចាប់យកឪឡឹកជិត១០០ផ្លែ លោកធូ ឃឿ ចៅហ្វាយក្រុងបានលុងថា “មិនដោះស្រាយឲ្យវិញទេ”

រតនគិរី÷ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់លក់ឪឡឹកបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា កាលពីវេលាប្រហែលម៉ោង១.២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលគាត់កំពុងច្រកឪឡឹកក្នុងថង់ ដើម្បីដឹកយកឲ្យម៉ូយដែលមានរម៉កម៉ូតូកំពុងចតអែបចិញ្ចើមផ្លូវចាំដឹកឪឡឹកយកឲ្យម៉ូយនោះ ស្រាប់តែត្រូវបានក្រុមសណ្ដាប់ធ្នាប់របស់សាលាក្រុងបានលុង ចាប់យកឪឡឹករបស់គាត់ប្រហែល១០០ផ្លែដែលច្រកថង់រួចយកទៅបាត់ ដោយបានចោទប្រកាន់ថា ស្ត្រីរូបនោះបានលក់លើចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើជើងដើរធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់។ ប៉ុន្តែស្ត្រីវ័យចំណាស់លក់ឪឡឹករូបនោះបានបញ្ជាក់ឲ្យអ្នកយកព័ត៌មានយើងដឹងបន្ថែមទៀតថា គាត់ពិតជាបានលក់ឪឡឹកនៅលើចិញ្ចើមផ្លូវពិតមែន ប៉ុន្តែការលក់របស់គាត់ គឺមិនបានលក់លយចូលទៅលើខឿនដែលជាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរនោះឡើយ.គឺលក់ត្រឹមការកំណត់របស់រដ្ឋបាលសាលាក្រុងបានលុង ដែលតែងតែដើរណែនាំអំពីសណ្ដាប់ធ្នាប់សាធារណៈកន្លងមកនោះទេ។ ចំណែកការចាប់យកឪឡឹកពីសំណាក់សណ្ដាប់ធ្នាប់របស់សាលាក្រុងបានលុង ស្ត្រីរូបនោះបានបន្តថា ផ្លែឪឡឹកដែលសណ្ដាប់ធ្នាប់សាលាក្រុងបានលុង ចាប់យករបស់គាត់ទៅនោះ គឺគាត់បានច្រកនៅក្នុងថង់រៀប និងលើកដាក់រម៉កម៉ូតូ យកទៅឱ្យមួយ ។ ពេលច្រករួចមិនទាន់នឹងលើកដាក់រម៉កម៉ូតូផង ស្រាប់តែសណ្ដាប់ធ្នាប់របស់រដ្ឋបាលក្រុងបានលុង ចាប់លើកយកទៅទាំងអស់តែម្ដង។ ពាក់ព័ន្ធរឿងនេះដែរ…

មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងសមត្ថកិច្ចចុះវាយរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាង២០ឆ្នាំ..!!

កំពង់ស្ពឺ÷ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានគោរពសុំឲ្យថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ពាក់ព័ន្ធនឹងអំពើអយុត្តិធម៌ ខណៈដីរបស់គាត់បានទិញពីប្រជាពលរដ្ឋនិងរស់នៅអាស្រ័យផលជាង២០ឆ្នាំមកហេីយ ត្រូវមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ច្បាមយកដីរបស់ប្រជាពលរដ្ឋ តាមរយ:ការខ្ចីដៃរបស់សហគមន៍។ ប្រជាពលរដ្ឋខាងលេីនេះបានលើកឡើងថា នេះជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់ក្រុមគ្រួសារគាត់ ដូច្នេះគាត់សូមគោរពស្នេីសុំប្រមុខថ្នាក់ដឹកនាំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មេត្តាជួយអន្តរាគមន៍លើរឿងអយុត្តិធម៌របស់ពួកគាត់ផង..! ពាក់ព័ន្ធក្នុងរឿងនេះអ្នកយកព័ត៌មានយើងមិនអាចសុំចូលទៅកន្លែងវាយរុះរើរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋខាងលើនេះបានទេ ។ រាល់ព័ត៌មានលម្អិតអង្គភាពយើងនិងមានផ្សាយជូននៅពេលក្រោយ ។!

អាជីវកម្មបូមខ្សាច់ស្របច្បាប់ បានរិ:គន់ មន្ទីររ៉ែថាមពលថា ហាក់មានការឃុបឃិតគ្នានិងម្ចាស់អាជីកម្មបូមខ្សាច់មិនស្របច្បាប់របស់ស្ត្រីម្នាក់កំពុងធ្វើកម្មភាពយ៉ាងអនាធិបតេយ្យ ដើម្បីផ្គត់ផ្គង់លក់ឲ្យក្រុមហ៊ុនKPស៊ីម៉ង់វិនិយោគរបស់រដ្ឋចិនដោយមិនស្របច្បាប់..!!

ក្រចេះ÷មានសេចក្តីរាយការណ៍ពីម្ចាស់អាជីវកម្មបូមខ្សាច់ដោយស្របច្បាប់នៅខេត្តក្រចេះបានឲ្យអ្នកយកព័ត៌មានយើងដឹងថា ពួកគាត់អាចក្ស័យធន់នៅក្នុងអាជីវកម្មរបស់ពួកគាត់ ។ ខណៈ បច្ចុប្បន្នមានមន្ត្រី នៃមន្ទីរ៉ែនិងថាមពលខេត្តក្រចេះ មួយចំួនហាក់មានការឃុបឃិតគ្នានិងឈ្មួញ ដែលធ្វើអាជីវកម្មបូមខ្សាច់ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយកំពុងធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យលក់ទៅឲ្យក្រុមហ៊ុន KP ស៊ីម៉ង់ របស់ក្រុមហ៊ុនវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍យ៉ាងអនាធិបតេយ្យ ដោយពុំមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញ ដែលមានតួនាទីនៅក្នុងខេត្តក្រចេះនោះឡើយ។ ប្រភពរាយការណ៍ពីអ្នកធ្វើអាជីវកម្មបូមខ្សាច់ស្របច្បាប់មួយចំនួននៅក្នុងខេត្តក្រចេះ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា បច្ចុប្បន្នមានស្ត្រីម្នាក់កំពុងធ្វើអាជីវកម្មបូមខ្សាច់ ដោយមិនស្របច្បាប់របស់ស្ត្រី ល័ក្ខ កំពុងធ្វើអាជីវកម្មនិងសកម្មបូមខ្សាច់នៅឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វខេត្តក្រចេះ យ៉ាងអនាធិបតេយ្យ ។ ការធ្វើអាជីវកម្មដោយមិនស្របច្បាប់នេះបានធ្វើឲ្យបាត់បង់ចំណូលពន្ធជូនរដ្ឋយ៉ាងក្រាស់ក្រែល និងបានហូរចូលទៅក្នុងហោប៉ៅរបស់បុគ្គលដោយមិនស្របច្បាប់ ។ ដោយឡែករាល់ការលើកឡើងខាងលើអ្នកយកព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីស្ត្រីម្ចាស់អាជីវកម្មបូមខ្សាច់ឈ្មោះ ល័ក្ខនោះបានឡើយ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៥…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…

ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ

(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…