លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចកានារី ជាថ្នាក់ដឹកនាំប្រកបដោយមេត្តាធម៌ក្នុងការងារសង្គមនិងការលើកកម្ពស់សិទ្ធិជនមានពិការភាព..!!

ភ្នំពេញ÷ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី គឺជាស្ត្រីថ្នាក់ដឹកនាំក្នុងស្ថាបនដ៏ឆ្នើមដែលមាន កម្រិតប្រវត្តិសិក្សា ជាអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងមានបទពិសោធន៍ យ៉ាងជ្រាលជ្រៅនៅក្នុងវិស័យសារព័ត៌មាន និងកិច្ចការសង្គម បច្ចុប្បន្នក្រៅពីការងារស្នូលនៅក្នុងជួររាជរដ្ឋាភិបាល លោកជំទាវ ជារដ្ឋលេខាធិការក្រសួងកិច្ចកានារី មានសកម្មភាពលេចធ្លោក្នុងកិច្ចសង្គម និងចូលរួមជួយប្រកបដោយមនុស្សធម៌ ។

  តាមរយៈសកម្មភាពថ្មីៗមួយរយចុងក្រោយលោកជំទាវ បានផ្សារភ្ជាប់ជាមួយការងារសង្គមដូចជា ការងារជាមួយក្រុមយុវជន និងថ្មីៗនេះ លោកជំទាវបានចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយ កញ្ញា កុយ អេនណា (Miss Grand Cambodia 1st Runner Up 2023) ក្នុងយុទ្ធនាការមនុស្សធម៌ ចុះជួយដល់ជនចាស់ជរា ជនមានពិការភាព និងគ្រួសារខ្វះខាតនៅតាមមូលដ្ឋាន ដែលជាការរួមបញ្ចូលគ្នារវាង “បទពិសោធន៍ និងឥទ្ធិពលយុវជន” ។

  ឆ្លងតាមភាពប៉ុនប្រសព្វមជ្ឈដ្ឋានមហាជនមានអ្នកលើកសរសើរ លោកជំទាវ សាកសមជាមាតាសិល្បៈ និងមនុស្សធម៌ប្រកបដោយគុណតម្លៃ..! លោកជំទាវត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រយ៉ាងសកម្មលើវិស័យសិល្បៈវប្បធម៌ និងតែងតែផ្តល់កម្លាំងចិត្តដល់ ជនមានពិការភាពភ្នែក តាមរយៈការបង្កើតឱកាសឱ្យពួកគាត់បានបង្ហាញ នូវសមត្ថភាពតន្ត្រី និងសំនៀង។

  ភាពអស្ចារ្យលេចធ្លោរ លោកជំទាវមានការតស៊ូមតិដើម្បីយេនឌ័រ៖ លោកជំទាវគឺជាសសរទ្រូងក្នុងការជំរុញសមភាពយេនឌ័រ និងការការពារសិទ្ធិស្ត្រីនៅកម្ពុជា ព្រមទាំងជាអ្នក អភិរក្សសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏សកម្ម។ ក្នុងនាម សមាគមតន្ត្រីសំនៀងជនពិការ មានមហាជនគោរពកោតសរសើរចំពោះទឹកចិត្តសប្បុរស និងសកម្មភាពដ៏មានតម្លៃរបស់លោកជំទាវ និងក្រុមការងារ ដែលតែងតែផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់ជនមានពិការភាពគ្រប់រូប។

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លើសកម្មភាពសង្គមជាមួយយុវជន៖ នាពេលថ្មីៗនេះ លោកជំទាវបានចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយ កញ្ញា កុយ អេនណា (Miss Grand Cambodia 1st Runner Up 2023) ក្នុងយុទ្ធនាការមនុស្សធម៌ ចុះជួយដល់ជនចាស់ទុំ ជនមានពិការភាព និងគ្រួសារខ្វះខាតនៅតាមមូលដ្ឋាន ដែលជាការ រួមបញ្ចូលគ្នារវាង “បទពិសោធន៍ និងឥទ្ធិពលយុវជន”។

មាតាសិល្បៈ និងមនុស្សធម៌៖ លោកជំទាវត្រូវបានមជ្ឈដ្ឋានស្គាល់ថា ជាអ្នកគាំទ្រយ៉ាងសកម្មក្នុងការលើវិស័យសិល្បៈវប្បធម៌ ដោយតែងតែផ្តល់កម្លាំងចិត្តដល់ ជនមានពិការភាពភ្នែក តាមរយៈការបង្កើតឱកាសឱ្យពួកគាត់បានបង្ហាញសមត្ថភាពតន្ត្រី និងសំនៀង ដែលមហាជនគ្រប់ស្រទាប់យល់ពីតម្លៃនិងគាំទ្រលើកស្ទួយផ្តល់គុណតម្លៃ ។/


Leave a Reply

Your email address will not be published. Required fields are marked *