រតនគិរី÷ អាណាព្យាបាលកុមារងគ្រោះបានសុំឲ្យអង្គភាពសារព័ត៌មាន” ខេមរជាតិ ” យើងលុបអត្ថបទនោះចេញ..! ដោយអាណាព្យាបាលកុមារសម្អាងថារូបគាត់ជាជនរងគ្រោះ បានសរសេរសំណេរក្នុងសេចក្តីបំភ្លឺមានខ្លឹមសារយ៉ាងដូច្នេះថា÷ ការពិតមិនមែនរពិសដៃឆិកទេ ” ចូលមកចាប់ “..! ដោយអ្នកស្រីអាណាព្យាបាលកុមាររងគ្រោះបានរៀបរាប់ជាសណណេរបន្តថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦បានទិញម៉ាស៉ីនបោកខោអាវថ្មីម៉ាក Panasonic គាត់យកមកដាក់ ហើយយកម៉ាស៉ីនចាស់ទៅលាង ដោយសន្យាថា ២ថ្ងៃក្រោយយកមកវិញ អត់ឃើញយកមកវិញរហូតដល់ថ្ងៃកើតហេតុ គឺថ្ងៃទី១៩.ខែឧសភា ឆ្នាំ២០២៦” ម៉ោងប្រហែល១២:៣០ ថ្ងៃត្រង់ ។ បានយកម៉ាស៉ីនចាស់មកដាក់ ស្របពេល យើងខ្ញុំធ្វើការនៅជាន់លើទាំងពីរនាក់…
Author: khemerakcheat
មាន់រស់ដែលកំពុងធ្វើការដឹកចូលមកកាន់ខេត្តរតនគិរី មានការសង្ស័យថា អាចមិនមែនជាមាន់ចិញ្ចឹមនៅកសិដ្ឋានក្នុងស្រុក..?!
រតនគិរី÷ មានប្រភពពលរដ្ឋ ដែលជំនាញក្នុងរបររកស៊ីលើវិស័យអាជីវកម្មសត្វមាន់បានលើកឡើងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ករណីករដឹកជញ្ជូនមាន់មកពីខេត្តព្រះវិហារ ធ្វើការបោះដុំឲ្យតាមម៉ូយនៅក្នុងខេត្តរតនគិរី មានការសង្ស័យថា គឺមិនមែនជាមាន់ចិញ្ចឹមនៅក្នុងកសិដ្ឋានរបស់ខ្មែរយើងនោះឡើយ..?! ប្រភពដដែលបានឲ្យដឹងទៀតថា ការដឹកមាន់ចូលមកកាន់ទីផ្សារក្នុងខេត្តរតនគិរីនេះ គឺក្នុងមួយសប្តាហ៍ ឈ្មួញមានការដឹកចូលមិនតិចជាងពីរលើកនោះឡើយ ។ ហើយការដឹកមាន់ក្នុងមួយរថយន្តមានចំនួនមិនតិចជាង១០០០ក្បាលនោះឡើយ ។ បញ្ហានេះប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ជាវិធានការមន្ទីរជំនាញ និងអង្គភាព “បសុព្យាបាល ” គម្បីមានការត្រួតពិនិត្យលើលំហូរ នៃការនាំមាន់ចូលមកកាន់ខេត្តរតនគិរី ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផង ។ ក្រែងមានហានិភ័យលើបញ្ហាសុខភាពសត្វ ដែលមានភាពធូរលុង និងគ្មានការត្រួតពិនិត្យឲ្យបសនត្រឹមត្រូវ និងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សអ្នកប្រើប្រាស់…
អ្នកស្រី អ៉ីង គឹមហេង បានបញ្ជាក់ថា គាត់ជួបរឿងអយុត្តិធម៌ ខណ:ប្តីស្លាប់.គាត់ធ្លាក់ខ្លួនឈឺវះដុំសាច់បំពង់ករ ត្រូវមេភូមិ.មេឃុំ ភូមិបាលគប់គិតនិងបុគ្គលឃៀង គឹមគុយ គ្មានឈ្មោះក្នុងសៀវភៅគ្រួសារ តែមានសិទ្ធវាស់វែងកាន់កាប់ដីធ្លី របស់គាត់គ្រប់គ្រង២៦ឆ្នាំ..!!!
កោះកុង÷ អ្នកស្រី អ៉ីង គឹមហេង អាយុ៤៦ ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា គាត់កំពុងជួបរឿងអយុត្តិធម៌ ខណ:មួយរយ:កន្លងទៅ ស្របពេលប្តីរបស់គាត់បានស្លាប់ រីឯគាត់ក៏មានជំងឺត្រូវទៅព្យាបាលវះកាត់សាច់ដុំបំពង់ករ អស់រយ:ពេលជាង២ខែ នៅស្រុកសៀម ក្រោយមានជម្លោះខ្មែរ សៀម គាត់ក៏បានត្រឡប់មកវិញ និងត្រូវសម្រាកព្យាបាលបន្តនៅផ្ទះរបស់ប្អូនក្នុងខេត្តកោះកុង បានមួយរយ: ។ ប៉ុន្តែអ្វីដែលជាការហួសចិត្តនោះ ស្របពេលដែលអ្នកស្រីបានវិលត្រឡប់មកដល់ផ្ទះរបស់អ្មកស្រី នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរនោះ…
ពិធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីភាពបរិស្ថាន ឃុំសង្កាត់ចំនួន៣០ របស់លោក អ៊ាង សុផល្ល័ត រដ្ឋមន្ត្រីក្រសួងបរិស្ថាន..!!
ភ្នំពេញ÷ ឃុំ-សង្កាត់ ចំនួន៣០ មកពីរាជធានីភ្នំពេញ ក្រុង និងស្រុក ចំនួន៣០ ទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឃុំ-សង្កាត់របស់ខ្លួនដែលនៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត ឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត និងបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង ការរស់នៅដោយចីរភាព ត្រូវបានទទួលបានទទួលរង្វាន់ជ័យលាភីចលនាប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦។ ពីធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីបរិស្ថាន បានប្រព្រឹត្តទៅនាររសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត…
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៅក្នុងដំណើរទៅកាន់ខេត្តកំពត ខេត្តកែប ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង.ស្រុក.ឃុំសង្កាត់និងបណ្ដាអង្គភាពមន្ទីរខេត្តទាំងពីរ បានក្រើនរម្លឹកឲ្យអាជ្ញាធម៌ យកចិត្តទុកដាក់ឧស្សាហ៍ចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពជីវភាពរស់នៅរបស់គ្រួសារកងទ័ពជួរមុខ..!!
កំពត÷ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប ចំនួន១១៨២ នាក់ ។ ពិធីនេះធ្វើបានឡើងនៅរដ្ឋបាលសាលាខេត្តកំពត។ ដោយនៅក្នុងពិធីជួបសំណេះសំណាលពីសំណាក់សម្ដេចប្រមុខរដ្ឋស្ដីទី និងបានធ្វើបទបង្ហាញពីលោក សោម ពិសិដ្ឋអភិបាលខេត្តកែប និងលោក ម៉ៅ ធនិន្ទអភិបាល នៃគណៈអភិបាលខេត្តកំពត ។ សម្ដេចតេជោហ៊ុនសែនបានបង្ហាញនូវក្តីរីករាយ…
ទិដ្ឋភាពមនុស្ស និងរុក្ខជាតិនៅក្បែរគ្នា មើលទៅ ហាក់មានភាពស្រស់ត្រកាល ខណ:ក្រុមការងារចុះសិក្សាពិនិត្យការស្ថាបនាព្រលានយន្តហោះថ្មី នៅស្រុកលំផាត់ ខេត្តរតនគិរី..!!
រតនគិរី÷ បើតាមការសរសេរបង្ហោះនៅលើ ” ហ្វេសប៊ុក.ផេក”ផ្ទាល់ខ្លួនរបស់លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានបញ្ជាក់ថា ផ្ទៃដីចំនួន១៩០៥ហិចតា ស្ថិតនៅស្រុកលំផាត់ខេត្តរតនគិរី នឹងត្រូវបានសិក្សាពិនិត្យ ដាក់ក្នុងការអភិវឌ្ឍព្រលានយន្តហោះថ្មី ។ ខណៈនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៦ លោកស្រី តឹក សាលីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល រួមនិងក្រុមការងារថ្នាក់ខេត្តរតនគីរី បានចុះទៅដល់ទីតាំង នៃគម្រោងស្លាបនាព្រលានយន្តហោះថ្មីនោះ ។ សូមបញ្ជាក់ថា បើតាមការវាយតម្លៃគម្រោងការស្ថាបនាព្រលានយន្តហោះថ្មីនៅខេត្តភូមិភាគឦសានរតនគីរី អាចនិងមានភ្ញៀវទេសចរណ៍…
” ជុងគឺមិនដែលភ្លេចកុកឡើយ “..!! បុគ្គលល្បីឈ្មោះ ហេង សម្បត្តិ ជាថៅកែប្តូរលុយក្នុងខេត្តរតនគិរី ធ្វើសកម្មភាពរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន ពេលអនុវត្តក្រម បរិស្ថាន ចាប់ត្រាក់ទ័រ ពីគ្រឿងដែលឈួសឆាយដីក្នុងដែនជម្រកសត្វព្រៃលំផាត់ ការពារដោយបរិស្ថាន..!!
រតនគិរី÷ លោក ហេង សម្បត្តិ បានប្រើដៃជើង.គូរកនកូនចៅ ចូលទៅឈួសឆាយដីតំបន់គ្រប់គ្រងការពារដោយឧទ្យានុរក្សបរិស្ថាន ល្មើសច្បាប់ និងហ៊ានរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថានចុះអនុវត្តនីតិវិធីយ៉ាងគន្លើន ។ សកម្មភាពនេះបានកើតឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចភ្នំក្រឡា ភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ខណៈលោក ថុក ចាន់ធី ប្រធានក្រុមល្បាត ប្រចាំស្នាក់ការរង” យ៉ាកម៉ាយ ” បានចុះល្បាតប្រទះឃើញត្រាក់ទ័រភ្ជួរចំនួនពីរគ្រឿង និងត្រូវមន្ត្រីឧទ្យានុរក្សបង្ក្រាប ។ បើតាមប្រភពអ្នកស្រុកដែលឧស្សាហ៍ចេញចូលតំបន់នោះ កន្លងមកធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា…
លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យទីតាំង ដែលបណ្តាញសារព័ត៌មាន ចុះផ្សាយថា មានការពពាក់ពួនលេងល្បែងភ្នាល់ដោយមិនស្របច្បាប់..!!
ភ្នំពេញ÷ នៅវេលាម៉ោង៨:00 ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ឯក ឌឿន អភិបាល នៃគណៈអភិបាលរងរាជធានីភ្នំពេញលោកជាពិសី អភិបាលខណ្ឌទួលគោក រួមនិងកម្លាំងសមត្ថកិច្ចនគរបាល អាវុធហត្ថខណ្ឌ បានចុះទៅដល់ទីតាំង ដែលត្រូវប្រភពប្រជាពលរដ្ឋ នឹងអ្នកញៀនល្បែង មួយចំនួននៅតំបន់នោះបានបង្ហើបឲ្យសារព័ត៌មានជាច្រើនអង្គភាពចុះផ្សាយព្រោងព្រាត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ពាក់ព័ន្ធនិងការលេងល្បែងភ្នាល់ដោយមិនស្របច្បាប់ ប្រៀបបានទៅនិងកូន ” កាស៊ីណូ “។ បន្ទាប់ពីមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មានជាច្រើនអង្គភាពយ៉ាងព្រោងព្រាត អំពីបញ្ហាល្បែងភ្នាល់នោះរួចមក…ជាវិធានការក្តៅ លោក ឯក ឃុនឌឿន…
ចុំ..ពិតជាមហាហ៊ានមែន ប្រភពទម្លាយឲ្យដឹងថា ទាហានពាក់ផ្កាយ៣ម្នាក់ បានបើកបនល្បែងទ្រង់ទ្រាយមិនចាញ់កាស៊ីណូ “Casino”កណ្តាលក្រុងភ្នំពេញ..តើសមត្ថកិច្ចដែលមានតួនាទីបង្ក្រាបបានជ្រាបដែរឬទេ..!!
ភ្នំពេញ÷ ពិតជាមហាហ៊ានមែន គឺករណីវង់ល្បែងភ្នាល់ស៊ីសងមួយកន្លែង ដែលមានទ្រង់ទ្រាយមិនចាញ់“កាស៊ីណូ ” ត្រូវបានប្រភពអ្នកញៀនល្បែងចាញ់បោសគូថខោនទម្លាយឲ្យដឹងថា បានបើកលេងយ៉ាងត្រជាក់ចិត្ត ។ ដោយគ្មានសមត្ថកិច្ចអាជ្ញាធម៌មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល អធិការ ខណ្ឌឈឺក្បាលអ្វីត្រូវមានវិធានការទប់ស្កាត់បង្ក្រាបនោះឡើយ ។ ប្រភពដដែលបានដឹងថា កន្លែងបើកល្បែងភ្នាល់ស៊ីសងនេះមានលោកទាហានពាក់ផ្កាយ៣ឈ្មោះសិទ្ធ ជាអ្នកឈរកាងបើកផ្លូវចែចូវចៅមហាចាយដុល្លារ ដើម្បីទទួលបានសេចក្តីសុខ នៃល្បងភ្នាល់នេះ ។ ពាក់ព័ន្ធរាល់ការបញ្ជាក់ឲ្យដឹងនេះ សូមលោកមេប៉ុស្តិ៍ រដ្ឋបាលទឹកល្អក់៣ លោកអធិការខណ្ឌទួលគោក បញ្ជាកូនចៅទៅទប់ស្កាត់បង្ក្រាបផង ។ ព្រោះករណីនេះបានបើកឲ្យមានលេងយូរយារណាស់មកហើយ ។ ម្យ៉ាងការបើកឲ្យមានល្បែងភ្នាល់ទាំងឡាយនេះវាបង្កើតឲ្យមានចោរលួចចោរប្លន់ណា បងៗសមត្ថកិច្ច…
ដោយពិនិត្យមើលឃើញអំពីបញ្ហាប្រឈមចាំបាច់ និងបញ្ជៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ មន្ទីរសាធារណៈរខេត្ត សម្រេចជួលជុលស្ពានតភ្ជាប់ទៅកាន់ស្រុកអណ្តូងមាស..!!
រតនគិរី÷ លោកសាយ សាមាន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី និងលោក មាស សារ៉េត អភិបាល នៃគណៈអភិបាលស្រុកអណ្ដូងមាស នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យការដ្ឋានជួសជុលបន្ទាន់ នៅស្ពានឈើមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវលេខ៣៧៨៩ ” ស្ពានអូរសាងី ” ត្រង់ចំណុចគ.ម១៩+៥០០ ដែលរងការខូចខាត ដោយធ្វើការប្ដូរធ្នឹមដែលបានបាក់ និងក្រាលក្ដាររត់ឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបាន នូវសុខសុវត្ថិភាពគ្រប់ៗគ្នាក្នុងការធ្វើចរាចរណ៍ទៅមក។ មន្ទីរសាធារណៈការខេត្តរតនគិរី ដែលមហាជនមើលឃើញថា ជាសេនាធិការផ្ទាល់របស់ក្រសួងសាធារណការ និងរដ្ឋបាលខេត្តរតនគិរី…