អាជីវកម្មកិនថ្មចំនួនពីរទីតាំងនៅរតនគិរី រងការរិ:គន់ពីប្រជាពលរដ្ឋ លើបញ្ហាសុខមាលភាពផ្លវដង្ហើម..!

រតនគីរី÷ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ស្ថិតនៅក្នុងភូមិធួយ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី បានសំណូមពរដល់អាជ្ញាធម៌ដែនដី មន្ទីរបរិស្ថាន មន្ទីររ៉ែថាមពល និងអង្គភាពពាក់ព័ន្ធ មេត្តាជួយត្រួតពិនិត្យលើសកម្មភាពអាជីវកម្មម៉ាស៊ីនកិនថ្មចំនួនពីរទីតាំងខាងលើ ដែលកំពុងបង្កផលប៉ះពាល់ លើបញ្ហាសុខមាលភាពការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផង ។

  ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានបន្តឲ្យដឹងទៀតថា ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនវាយថ្មនិងកិនថ្ម រួមនិងការបំផ្ទុះបំបែកថ្ម និងការដឹកជញ្ជូនថ្ម បង្កឲ្យមានការហុយទ្រលោម ។ ពួកគាត់មានការលំបាកក្នុងការរស់នៅជាប្រចាំថ្ងៃ ជាពិសេសការដឹកថ្មទៅកាន់ទីផ្សាររបស់ក្រុមហ៊ុន បង្កការហុយទ្រលោម ដោយគ្មានការស្រោចទឹកតាមដងផ្លូវ ខណ:ក្រុមហ៊ុនបាននិងកំពុងធ្វើអាជីវកម្មរាលថ្ងៃ ។

  ចំណុចនេះត្រូវបានមតិមហាជន ប្រជាពលរដ្ឋ និងមន្ត្រីរាជមួយចំនួនបានរិ:គន់ និងលើកឡើងដាក់ជាសំណួរសួរថា តើអាជីវកម្មមុខរបររបស់ក្រុមហ៊ុនជាអ្នកទទួលបានផលជាផ្លែផ្កា ឯក្តីកង្វល់សោកការ រោគគាខ្លោចផ្សារ គឺជារបស់ប្រជាពលរដ្ឋអ្នកទទួលមែនឬ..?! ” ជុំវិញរឿងនេះនិងមានព័ត៌មានលម្អិត “

Leave a Reply

Your email address will not be published. Required fields are marked *