រតនគិរី÷ បឹងកន្សែង គឺជាតំបន់រមណីយដ្ឋានទេសចរណ៍មួយ ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ភាពល្បីរន្ទឺ នៃបឹងកន្សែង ក្នុងអតីតកាល ដោយចាស់ៗជំនាន់មុនធ្លាប់លឺតាមរយ: នៃការចងក្រងក្នុងចម្រៀងមួយបទដែលមានចំណងជើងថា ” អកបឹងកន្សែង ” អកបឹងកន្សែង ដែលច្រៀងដោយ អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ។

តំបន់រមណីយដ្ឋានបឹងកន្សែងបច្ចុប្បន្នកំពុងមានការប្រែក្លាយទៅជាបណ្តុំសំណង់រឹងមាំ បង្កើតបានជាភោជនីយដ្ឋាន អាហារដ្ឋាន ប្រកបដោយភាពប្រណិត មានលំអរទៅដោយសួនច្បារ ដ៏ស្រស់ស្អាតនៅក្នុងបាតបឹង រំលេចទៅដោយរូបសំណាក សត្វព្រៃ នឹងសត្វក្នុងស្រុក មានវាលស្មៅនៅក្នុងបាតបឹងកន្សែង អមដោយសម្រស់បុប្ផារីកយ៉ាងស្គុះស្គាយផងដែរ ។ អ្វីជាភស្តុតាងទាំងនេះ គឺជាការចាត់ចែងរៀបចំអភិវឌ្ឍន៍ និងជាស្នាដៃគិតគូររបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានដឹកនាំចំនួនពីរអាណត្តិ នៅក្នុងការដឹកនាំរបស់លោក ។ ភាពលេចធ្លោរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចំនួនពីរអាណត្តិ នៃការអភិវឌ្ឍខេត្តរតនគិរី ត្រូវមជ្ឈដ្ឋានមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុងខេត្តជាច្រើនមើលឃើញថា លោក បានចាប់យកប៉ូលតំបន់មាត់បឹងចំនួនពីរ គឺមាត់បឹងវ៉ារីអគ្គីសនី ស្ថិតក្នុងស្រុកអូរជុំ និងសក្កដានុពលមាត់បឹងតំបន់រមណីយដ្ឋានបឹងកន្សែង ជាចំណុចទេសចរណ៍ ផ្នែកអាជីវកម្មប្រកបដោយការទាក់ទាញក្នុងចរន្តសេដ្ឋកិច្ច..! ប៉ុន្តែកន្លងទៅរឿងបឹងកន្លែងនេះត្រូវបានរាជរដ្ឋាភិបាល ចំណាយថវិកាយ៉ាងច្រើនគួរសម ក្នុងការដោះស្រាយជាគោលនយោបាយ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលលំនៅដ្ឋានរស់នៅតាមមាត់បឹង និងក្នុងបឹងកន្សែង ដែលគាត់បានមករស់នៅចាប់ពីដើមឆ្នាំ១៩៨០នោះ ឲ្យទៅរកលំនៅដ្ឋានថ្មីក្រោមការ គិតគូរពីរាជរដ្ឋាភិបាល ដែលមានមូលដ្ឋានភូមិ សង្កាត់ ក្រុងខេត្ត ជាអ្នកចាត់ចែងផ្តល់ដីលំនៅដ្ឋានផងដែរ..?!

បច្ចុប្បន្នក្នុងអាណត្តិ៧ ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្តេចបានសម្រេចរំដោះមន្ទីរសុខាភិបាលខេត្តដែលស្ថិតនៅលើមាត់បឹងកន្សែងចេញពីមាត់បឹងមួយទៀត ដោយត្រូវសាងសង់អគារថ្នីជំនួសនៅលើដីអតីត ព្រលានយន្ត នៅជិតសាលាខេត្តថ្មី ដោយចំណាយថវិកា អស់ប្រមាណជាង៣លានដុល្លារ..។

ចំណុចនេះបានធ្វើឲ្យមានមតិប្រជាពលរដ្ឋ និងអ្នករាជការ តូចធំ ជាច្រើនបានលើកឡើងដាក់ជាសំណួរ សួរជាចម្ងល់ថា តើហេតុអ្វីបានជាសំណង់រឹងមាំដុះរីកស្គុះស្គាយ នៅលើច្រាំងមាត់បឹងកន្សែងបន្តទៀត..?!

ជុំវិញសំណួរនេះអ្នកយកព័ត៌មានយើងនិងខិតខំស្វែងរកចម្លើយពីគ្រប់អង្គភាព មន្ទីរ ពាក់ព័ន្ធ ជាពិសេសលោក អភិបាល នៃគណ:អភិបាលខេត្តរតនគិរី ដើម្បីបញ្ជាក់ ព័ត៌មានលម្អិតនៅពេលក្រោយ..?!
