មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងសមត្ថកិច្ចចុះវាយរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាង២០ឆ្នាំ..!!

កំពង់ស្ពឺ÷ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានគោរពសុំឲ្យថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ពាក់ព័ន្ធនឹងអំពើអយុត្តិធម៌ ខណៈដីរបស់គាត់បានទិញពីប្រជាពលរដ្ឋនិងរស់នៅអាស្រ័យផលជាង២០ឆ្នាំមកហេីយ ត្រូវមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ច្បាមយកដីរបស់ប្រជាពលរដ្ឋ តាមរយ:ការខ្ចីដៃរបស់សហគមន៍។ ប្រជាពលរដ្ឋខាងលេីនេះបានលើកឡើងថា នេះជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់ក្រុមគ្រួសារគាត់ ដូច្នេះគាត់សូមគោរពស្នេីសុំប្រមុខថ្នាក់ដឹកនាំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មេត្តាជួយអន្តរាគមន៍លើរឿងអយុត្តិធម៌របស់ពួកគាត់ផង..! ពាក់ព័ន្ធក្នុងរឿងនេះអ្នកយកព័ត៌មានយើងមិនអាចសុំចូលទៅកន្លែងវាយរុះរើរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋខាងលើនេះបានទេ ។ រាល់ព័ត៌មានលម្អិតអង្គភាពយើងនិងមានផ្សាយជូននៅពេលក្រោយ ។!

អាជីវកម្មបូមខ្សាច់ស្របច្បាប់ បានរិ:គន់ មន្ទីររ៉ែថាមពលថា ហាក់មានការឃុបឃិតគ្នានិងម្ចាស់អាជីកម្មបូមខ្សាច់មិនស្របច្បាប់របស់ស្ត្រីម្នាក់កំពុងធ្វើកម្មភាពយ៉ាងអនាធិបតេយ្យ ដើម្បីផ្គត់ផ្គង់លក់ឲ្យក្រុមហ៊ុនKPស៊ីម៉ង់វិនិយោគរបស់រដ្ឋចិនដោយមិនស្របច្បាប់..!!

ក្រចេះ÷មានសេចក្តីរាយការណ៍ពីម្ចាស់អាជីវកម្មបូមខ្សាច់ដោយស្របច្បាប់នៅខេត្តក្រចេះបានឲ្យអ្នកយកព័ត៌មានយើងដឹងថា ពួកគាត់អាចក្ស័យធន់នៅក្នុងអាជីវកម្មរបស់ពួកគាត់ ។ ខណៈ បច្ចុប្បន្នមានមន្ត្រី នៃមន្ទីរ៉ែនិងថាមពលខេត្តក្រចេះ មួយចំួនហាក់មានការឃុបឃិតគ្នានិងឈ្មួញ ដែលធ្វើអាជីវកម្មបូមខ្សាច់ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយកំពុងធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យលក់ទៅឲ្យក្រុមហ៊ុន KP ស៊ីម៉ង់ របស់ក្រុមហ៊ុនវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍យ៉ាងអនាធិបតេយ្យ ដោយពុំមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញ ដែលមានតួនាទីនៅក្នុងខេត្តក្រចេះនោះឡើយ។ ប្រភពរាយការណ៍ពីអ្នកធ្វើអាជីវកម្មបូមខ្សាច់ស្របច្បាប់មួយចំនួននៅក្នុងខេត្តក្រចេះ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា បច្ចុប្បន្នមានស្ត្រីម្នាក់កំពុងធ្វើអាជីវកម្មបូមខ្សាច់ ដោយមិនស្របច្បាប់របស់ស្ត្រី ល័ក្ខ កំពុងធ្វើអាជីវកម្មនិងសកម្មបូមខ្សាច់នៅឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វខេត្តក្រចេះ យ៉ាងអនាធិបតេយ្យ ។ ការធ្វើអាជីវកម្មដោយមិនស្របច្បាប់នេះបានធ្វើឲ្យបាត់បង់ចំណូលពន្ធជូនរដ្ឋយ៉ាងក្រាស់ក្រែល និងបានហូរចូលទៅក្នុងហោប៉ៅរបស់បុគ្គលដោយមិនស្របច្បាប់ ។ ដោយឡែករាល់ការលើកឡើងខាងលើអ្នកយកព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីស្ត្រីម្ចាស់អាជីវកម្មបូមខ្សាច់ឈ្មោះ ល័ក្ខនោះបានឡើយ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៥…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…