កោះកុង÷ ទំនិញជាមឹកបង្កកខូចគុណភាពរាប់តោន ដែលក្រុមឈ្មួញបានលួចដឹកចេញពីប្រទេសសៀម ចូលមកកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមទូកកន្ទុយវែង ដោយខុសច្បាប់ ត្រូវបានកម្លាំងបញ្ជាដ្ឋានការពារកោះឆ្នេរ “កោះយ៉” ចាប់ឃាត់កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៦ ត្រូវប្រគល់ជូនកម្លាំងជំនាញខេត្តកោះកុង.នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៦ ។

សូមបញ្ជាក់ថា ទំនិញខុសច្បាប់ដែលក្រុមឈ្មួញលួចដឹកចូលពីប្រទេសសៀមមកនោះមាន មឹកបង្កក ធុងទឹកខៀវ និងធុងក្លាសេ..!

នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ដកោះកុងនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦..។ ករណីនេះ ដោយមានការចុះត្រួតពិនិត្យដោយផ្ទាល់ពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង នៅក្នុងការចុះដុតកម្ទេចចោលមឹកបង្កកខូចគុណភាពនោះផងដែរ ។

ចំណែកទូក ធុងទឹកខៀវ និងធុងក្លាសេ ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ(កោះយ៉)យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតតាមនីតិវិធី.។/


