អាណាព្យាបាលយុវជន០៨នាក់សម្តែងការអរគុណដល់អយ្យការអមសាលាដំបូងខេត្តរតនគិរី ក្នុងការអនុវត្តនីតិវិធី ប្រកបដោយភាពសុក្រិត្យយុត្តិធម៌ ករណីបង្កហឹង្សាមួយ ដែលត្រូវបាននគរបាលស្រុកលំផាត់ កោះហៅកូនៗគាត់ចូលខ្លួនជាសាក្សី នៅ អយ្យការ អមសាលាដំបូង ខេត្តរតនគិរី ហើយត្រូវបានដោះលែងវិញក្រោយពីបញ្ចប់នីតិវិធី

នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល យុវជនចំនួន០៨នាក់ ខណ: នគរបាលប៉ុស្តិ៍ និងអធិការនគរបាលស្រុកលំផាត់ បានកោះហៅ ឲ្យចូលខ្លួនមកសួរនាំ តាមនីតិវិធី ជាសាក្សីបំភ្លឺ នៅតំណាងអយ្យការអមសាលាដំបូង ខេត្តរតនគិរី ក្នុងនីតិវិធី បង្កហឹង្សា ។

   ដោយឡែកក្នុងការបំពេញ នីតិវិធីយ៉ាងម៉ត់ចត់ ល្អិតល្អន់ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ យុវជនទាំង០៨នាក់ត្រូវបានដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញជួបជុំគ្រួសារ ។ បន្ទាប់ពីតំណាងអយ្យការ អមសាលាដំបូង ខេត្តរតនគិរី បំពេញនីតិវិធីរួចរាល់ ។

   សូមបញ្ជាក់ថា ករណីបង្កហឹង្សារហូតឈានដល់មានការកោះហៅសាក្សីមកសួរនាំបំភ្លឺនោះ បន្ទាប់ពីមានអំពើហឹង្សាមួយ បានកើតឡើងនៅឃុំសាមុត្រសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដោយបង្កឲ្យមានអ្នករបួសស្នាម ហើយជនបង្កត្រូវបានគេចខ្លួន ។

Screenshot

    នេះបើតាមការបញ្ជាក់របស់អាណាព្យាបាលក្រុមយុវជនទាំងនោះ នៅព្រឹកថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅមុខសាលាដំបូងខេត្តរតនគិរី ។

     ..ក្រោយពីបញ្ចប់នីតិវិធី របស់អយ្យការអមសាលាដំបូងខេត្តរតនគិរី នៅល្ងាចថ្ងៃដដែលនោះ យុវជនទាំង៨នាក់ ត្រូវបានដោះលែង ឲ្យត្រឡប់លំនៅដ្ឋានវិញ ដែលអាណាព្យាបាលយុវជនទាំងនោះសូមថ្លែងអំណរអរគុណ ចំពោះអយ្យការ អមសាលាដំបូងខេត្តរតនគិរី ដែលបានផ្តល់យុត្តិធម៌ចំពោះក្រុមគ្រួសាររបស់ពួកគាត់..!!

Leave a Reply

Your email address will not be published. Required fields are marked *