រតនគិរី÷ អគារផ្នែកជំងឺកុមារ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្រោមការជួយឧបត្ថម្ភជួសជុលកែលម្អរបស់អង្គការ ” មណ្ឌលថែទាំសុខភាពកុមារចេនឡា ” ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោក វេជ្ជបណ្ឌិត William Houswort រួមនិងលោកស្រី វេជ្ជបណ្ឌិត Lori Housworth ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា លោក លោកស្រី អភិបាលរងខេត្ត.លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមនិងលោកប្រធាន..អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ បុគ្គលិកសុខាភិបាល ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលរួមក្នុងពិធីសម្ភោអគារនោះប្រកបដោយស្នាមញញឹម ។

ក្នុងឱកាស នៃពិធីសម្ភោធអគារនោះលោក ជា សានិត ប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារក្នុងវិស័យសុខាភិបានជួនគណ:អធិបតីរួចមក.. លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងថា ខេត្តរតនគិរី គឺជាខេត្តស្ថិតភូមិភាគឦសានមូយ នៃប្រទេសកម្ពុជា ដែលមានសក្តានុពលប្រកបដោយភាពល្អប្រសើរ.. ប៉ុន្តែជាហានិភ័យក៏នៅជួបប្រទះ អំពីបញ្ហាប្រឈមមួយចំនួនក្នុងវិស័យសុខាភិបាល ដែលតម្រូវឱ្យយើងទាំងអស់គ្នាមានការចូលរួមយកចិត្តទុកដាក់ខ្ពស់ ដើម្បីពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។

បើទោះបីមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ យ៉ាងណាក្តី វិស័សុខាភិបាលសាធារណៈក្នុងខេត្តរតនគិរី នៅតែមានការខ្វះខាត ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្ភារៈ បរិក្ខាពេទ្យ និងធនធានមនុស្ស ដែលតំរូវការចាំបាច់ត្រូវការពង្រីកបន្ថែមទៀត ដើម្បីជាកាឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលជាតម្រូវការចាំបាច់.។

ដោយឡែកចំពោះសមិទ្ធិផលលើកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍នាថ្ងៃនេះ គឺជាផ្លែផ្កាដ៏ធំមួយ ប្រកបដោយគុណតម្លៃដែលអង្គការ ” មណ្ឌលថែទាំសុខភាពកុមារចេនឡា ” បានចំណាយថវិកាចំនួន ១៨៧.០០០ដុល្លា ជួសជុលកែលម្អអគារផ្នែកជំងឺកុមារសម្រាប់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលនេះជាសារៈសំខាន់បំផុត ក្នុងការគាំទ្រឧបត្ថម្ភរបស់អង្គការ “មណ្ឌលថែទាំសុខភាពកុមារចេនឡា” ។

សមិទ្ធផលថ្មីទាំងនេះលោក អភិបាលខេត្តរតនគិរី បានចាត់ទុកថា គឺជាសក្ខីភាពមួយយ៉ាងសំខាន់ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្រសួងសុខាភិបាលនិងដោយមានរដ្ឋបាលខេត្តរតនគិរី ជាសេនាធិការផ្ទាល់ ក្នុងការប្រតិបត្តិ លើកកម្ពស់ វិស័យសុខាភិបាលឱ្យកាន់តែមានភាពប្រសើរឡើង ។ ជាពិសេស គឺការធានាបាន នូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព ក្នុងការផ្តល់សេវាកម្មថែទាំ និងព្យាបាលជំងឺជូនដល់កុមារ និងទារក នៅក្នុងខេត្តរតនគិរី ។/













