ភ្នំពេញ÷ នៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីសម្តេច នាយករដ្ឋមន្ត្រី ដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាមេរិក និងធ្វើទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប អស់រយៈពេល១សប្តាហ៍ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីកម្ពុជា កាលពីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំ លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដោយបានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ។…
Author: khemerakcheat
..ទំនិញខូចគុណភាពមឹកបង្កករាប់តោន ដែលក្រុមឈ្មួញលួចដឹកពីថៃ.ចូលមកខេត្តកោះកុង ត្រូវបានកម្លាំងបញ្ជាការដ្ឋានការកោះឆ្នេរ “កោះយ៉” ចាប់..!!
កោះកុង÷ ទំនិញជាមឹកបង្កកខូចគុណភាពរាប់តោន ដែលក្រុមឈ្មួញបានលួចដឹកចេញពីប្រទេសសៀម ចូលមកកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមទូកកន្ទុយវែង ដោយខុសច្បាប់ ត្រូវបានកម្លាំងបញ្ជាដ្ឋានការពារកោះឆ្នេរ “កោះយ៉” ចាប់ឃាត់កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៦ ត្រូវប្រគល់ជូនកម្លាំងជំនាញខេត្តកោះកុង.នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៦ ។ សូមបញ្ជាក់ថា ទំនិញខុសច្បាប់ដែលក្រុមឈ្មួញលួចដឹកចូលពីប្រទេសសៀមមកនោះមាន មឹកបង្កក ធុងទឹកខៀវ និងធុងក្លាសេ..! នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ដកោះកុងនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦..។ ករណីនេះ ដោយមានការចុះត្រួតពិនិត្យដោយផ្ទាល់ពីលោកជំទាវ ឈី វ៉ា…
…រូបភាពនៅក្នុងឃ្លីប”វីដេអូ” មួយដែលបុរសម្នាក់បានសម្ញែង ដោយបង្ហាញឲ្យឃើញពីចរិកឃោរឃៅរបស់ខ្លួន ដោយបានអារមេ “កាំភ្លើងខ្លី” រួចតម្រង់ទៅលើក្បាលនារីម្នាក់ ទំនងជានៅក្នុងក្លឹបល្បែងស៊ីសងមួយកន្លែង ដូចជានៅក្នុងរាជធានីភ្នំពេញ.
ដែលករណីនេះត្រូវបាន “អាខោនហ្វេសប៊ុក” មួយមានឈ្មោះ (ប៊ុនគឿន គង់ ) សរសេរថា ពិតជាសាហាវមែន នេះអត់គ្រាប់ចុះបើមានគ្រាប់វិញ តើទៅជាយ៉ាងណា.?! បើតាមសំណេរក្នុងការសរសរ ទីតាំងអគារដែលបើកឲ្យមានលេងល្បែងភ្នាល់ ស៊ីសងនោះ ដូចជានៅក្នុងក្លឹបកាស៊ីណូខុសច្បាប់នាទីក្រុងភ្នំពេញ ។ ដែលមានឈ្មោះ រតនាជាជនជាតិខ្មែរ ជាអ្នកកាង..តើលោករតនា ជានណា និងមានតួនាទីជាអ្វី..សមត្ថកិច្ចនគរបាល និងអាវុធហត្ថស្គាល់ដែរឬទេ..?! ពាក់ព័ន្ធរឿងនេះ បើវាជាការពិតដូចអាខោនហ្វេសប៊ុក” ខាងលើបានបង្ហោះមែន..? លោក ស្នងការនគរបាលរាជធានី ភ្នំពេញ លោក…
..លោក ហេង សាវឿន អតីត ចៅហ្វាយស្រុកវើនសៃ ត្រូវបានប្រកាសចូលកាន់តំណែង ជាចៅហ្វាយស្រុកតាវែង..!!
រតនគិរី÷លោក ហេង សាវឿន ដែលបានកាន់តំណែង ជាអភិបាលស្រុកវើនសៃចំនួនពីរអាណត្តិយ៉ាងណែនក្នុងដៃនាពេលកន្លងមកនោះ ។ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកត្រូវបានបន្តទៅកាន់តំណែង ជាអភិបាល នៃគណៈអភិបាលស្រុកតាវែងបន្តទៀត ក្រោមវត្តមានផ្តល់កិត្តិយសដោយលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី ។ លោក ហេង សាវឿន អតីត អភិបាលស្រុកវើនសៃ កាលពីអំឡុង ខែតុលា ឆ្នាំ២០១៩ ធ្លាប់មានរឿងមិនប្រក្រតី ខណ:ត្រូវបានប្រភពមន្ត្រីស្រុកវើនសៃ…
…លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន គម្បីធ្វើអធិការកិច្ចចំពោះលោក ជា ម៉ូ ប្រធានស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែងផងទាន..?!
ព្រៃវែង÷ នៅរដូវប្រជាកសិករប្រមូលផល និងក្រុមឈ្មួញកំពុងមមាញឹកសម្រុកទិញ និងការដឹកផលលិតផលនាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម ត្រូវគេសម្លឹងមើលឃើញថា ក្នុងមួយថ្ងៃៗរាប់មានរថយន្តរាប់រយគ្រឿង ដូចជារថយន្តយ៉ីឌុក និងរថយន្តវ៉េអង បានរាចរតាមផ្លូវជាតិលេខ៨ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងយ៉ាងសកម្ម ។ ដែលសកម្មភាពការដឹកជញ្ជូននេះ រថយន្តរបស់ក្រុមឈ្មួញសុទ្ធតែមានការផ្ទុកដឹកលើសទម្ងន់ចំនួនកំណត់..។ បញ្ហានេះបាននិងកំពុងតែធ្វើឲ្យផ្លូវជាតិរងការខូចខាតជាអន្លើៗនៅពេលបច្ចុប្បន្ន ។ ព្រោះការដឹកជញ្ជូនពីសំណាក់ក្រុមឈ្មួញដោយឡានខ្នាតធំៗតទ្រុងដោយខុសទៅនិងលក្ខណ:បច្ចេកទេសមិនត្រឹមត្រូវតាមស្តង់ដា នៃការកំណត់ចំណុះ ។ ពាក់ព័ន្ធបញ្ហារថយន្តផ្ទុកដឹកលើសចំនួនកំណត់ខាងលើ ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវជាតិលេខ៨ តែងបានលើកឡើងប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា បច្ចុប្បន្នក្រុមឡានប្រភេទយ៉ីឌុក និងវ៉េអង ដែលបានធ្វើចរាចរ ដឹកកសិផលឆ្លងកាត់ស្ពានព្រែកតាមាក់ ចូលមកផ្លូវជាតិលេខ៨…
អាជីវកម្មកិនថ្មចំនួនពីរទីតាំងនៅរតនគិរី រងការរិ:គន់ពីប្រជាពលរដ្ឋ លើបញ្ហាសុខមាលភាពផ្លវដង្ហើម..!
រតនគីរី÷ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ស្ថិតនៅក្នុងភូមិធួយ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី បានសំណូមពរដល់អាជ្ញាធម៌ដែនដី មន្ទីរបរិស្ថាន មន្ទីររ៉ែថាមពល និងអង្គភាពពាក់ព័ន្ធ មេត្តាជួយត្រួតពិនិត្យលើសកម្មភាពអាជីវកម្មម៉ាស៊ីនកិនថ្មចំនួនពីរទីតាំងខាងលើ ដែលកំពុងបង្កផលប៉ះពាល់ លើបញ្ហាសុខមាលភាពការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផង ។ ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានបន្តឲ្យដឹងទៀតថា ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនវាយថ្មនិងកិនថ្ម រួមនិងការបំផ្ទុះបំបែកថ្ម និងការដឹកជញ្ជូនថ្ម បង្កឲ្យមានការហុយទ្រលោម ។ ពួកគាត់មានការលំបាកក្នុងការរស់នៅជាប្រចាំថ្ងៃ ជាពិសេសការដឹកថ្មទៅកាន់ទីផ្សាររបស់ក្រុមហ៊ុន បង្កការហុយទ្រលោម ដោយគ្មានការស្រោចទឹកតាមដងផ្លូវ ខណ:ក្រុមហ៊ុនបាននិងកំពុងធ្វើអាជីវកម្មរាលថ្ងៃ ។ ចំណុចនេះត្រូវបានមតិមហាជន ប្រជាពលរដ្ឋ…
លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចកានារី ជាថ្នាក់ដឹកនាំប្រកបដោយមេត្តាធម៌ក្នុងការងារសង្គមនិងការលើកកម្ពស់សិទ្ធិជនមានពិការភាព..!!
ភ្នំពេញ÷ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី គឺជាស្ត្រីថ្នាក់ដឹកនាំក្នុងស្ថាបនដ៏ឆ្នើមដែលមាន កម្រិតប្រវត្តិសិក្សា ជាអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងមានបទពិសោធន៍ យ៉ាងជ្រាលជ្រៅនៅក្នុងវិស័យសារព័ត៌មាន និងកិច្ចការសង្គម បច្ចុប្បន្នក្រៅពីការងារស្នូលនៅក្នុងជួររាជរដ្ឋាភិបាល លោកជំទាវ ជារដ្ឋលេខាធិការក្រសួងកិច្ចកានារី មានសកម្មភាពលេចធ្លោក្នុងកិច្ចសង្គម និងចូលរួមជួយប្រកបដោយមនុស្សធម៌ ។ តាមរយៈសកម្មភាពថ្មីៗមួយរយចុងក្រោយលោកជំទាវ បានផ្សារភ្ជាប់ជាមួយការងារសង្គមដូចជា ការងារជាមួយក្រុមយុវជន និងថ្មីៗនេះ លោកជំទាវបានចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយ កញ្ញា កុយ អេនណា (Miss Grand Cambodia 1st…
ទីតាំងក្រុមហ៊ុនថ្មម៉ាបកំពុងធ្វើអាជីវក្មរបស់ចិនមួយកន្លែងនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែនខេត្តព្រះវិហារ ត្រូវមន្ត្រីតំបន់នោះដាក់ការសង្ស៍យថា គ្មានអាជ្ញាប័ណ្ណគ្រប់គ្រាន់ស្របតាមលក្ខណ:ច្បាប់..?!
ភ្នំពេញ÷ ប្រភពពីមន្ត្រីស្អាតស្អំនៅមូលដ្ឋានស្រុកជ័យសែនបានបង្ហើបអោយអ្នកយកព័ត៌មានយើងដឹងថា ទីតាំងក្រុមហ៊ុនអាជីវកម្មផលិតថ្មម៉ាបមួយកន្លែងជារបស់ពាណិជ្ជករចិន ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ថាពុំមានអាជ្ញាប័ណ្ណគ្រប់គ្រាន់ស្របច្បាប់នោះឡើយ ។ សេចក្ដីរាយការណ៍ដដែលបានបង្ហើបឲ្យអ្នកយកព័ត៌មានយើងដឹងទៀតថា ការធ្វើអាជីវកម្មផលិតថ្មម៉ាប ដែលកំពុងដំណើរការបច្ចុប្បន្ននេះ មានការសង្ស័យថាកំពុងប្រើរូបមន្តបែបជិ:សេះលែងដៃ ដូច្នេះគម្បីគ្រប់អង្គភាព មន្ទីរជំនាញពាក់ព័ន្ធលោកមេត្តាចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះផង ។ ពាក់ព័ន្ធរឿងនេះប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យអ្នកយកព័ត៌មានយើងដឹងទៀតថា រាល់ថ្ងៃក្រុមហ៊ុនចិនកំពុងបន្តធ្វើសកម្មភាពផលិតថ្មម៉ាបយ៉ាងសកម្ម..! ម្យ៉ាងនៅទីតាំងនោះគឺជាតំបន់ដែនជម្រកសត្វព្រៃឡង់ ដែលគ្រប់គ្រងដោយមន្ត្រីឧទ្យាននុរក្សបរិស្ថាន និងជាតំបន់ហាមឃាត់ ដែលការពារដោយព្រះរាជក្រឹត្យនោះផងដែរ ។ ជុំវិញប្រភពលើកឡើងខាងលើនៅថ្ងៃទី១៤ ខែមករា…
មន្ទីរបរិស្ថានខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការផ្សាយរបស់សារព័ត៌មានខេមរជាតិ
ក្រោយពី ផេក Facebok សារព័ត៌មាន ” khemarak Cheat News ខេមរៈជាតិ “ បានធ្វើការចេញផ្សាយពាក់ព័ន្ធអត្ថបទមួយដែលមានចំណងជើងថា ” លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គប្បីមានបេសកកម្មបញ្ជូន មន្ត្រីក្រុមអធិការកិច្ច នៃក្រសួងបរិស្ថានចុះទៅកាន់តំបន់ដែនឧទ្យានជាតិវរៈជ័យកន្ទុយនាគ ” កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦..! មន្ទីរបរិស្ថានខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម÷
លោក អ៊ាង សុផល្ល័ត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គប្បីមានបេសកកម្មបញ្ជូនមន្ត្រីក្រុមអធិការកិច្ច នៃក្រសួងចូលទៅកាន់តំបន់ដែនឧទ្យានជាតិ វីរជ័យកន្ទុយនាគ..!!
ខេត្តរតនគិរី÷ដើម្បីរក្សាការពារឲ្យបានលើបញ្ហាព្រៃឈើ និងរ៉ែលោហៈពណ៌លឿងគ្រប់ប្រភេទនៅតំបន់ឧទ្យានជាតិវរ:ជ័យកន្ទុយនាគ ស្ថិតក្នុងស្រុកអណ្តូងមាស និងស្រុកតាវែង ខេត្តរតនគិរី ក្រសួងបរិស្ថាន គម្បីមានយន្តកា យកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើតំបន់ដែនឧទ្យានជាតិវរ:ជ័យដែលជាតំបន់ការពារ គ្រប់គ្រងដោយក្រសួងបរិស្ថាន.! បើមិនដូច្នេះទេ ភាពហិនហោច នៃសម្បត្តិធនធានធម្មជាតិ ដែលមាននៅលើដី និងក្រោមដីអាចទទួលរងមហន្តរាយយ៉ាងអាក្រក់នៅតំបន់នោះ..! ព្រោះនៅពេលថ្មីៗនេះប្រជាពលរដ្ឋដែលចូលទៅកាន់តំបន់កន្ទុយនាគ.និងកងទ័ពមួយចំនួនក្នុងតំបន់នោះបានលួចខ្សឹបឲ្យដឹងថា ដែនឧទ្យានជាតិវីរ:ជ័យ បើស្ថាបនពាក់ព័ន្ធមិនបើកយុទ្ធនាការទប់ស្កាត់ទេ វិនាសកម្មការបាត់បង់ព្រៃឈើ និងរ៉ែមាសក្រោមដី នឹងទទួលរងភាពហិនហោចជាមិនខាន..?! ដូច្នេះសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាអង្គភាពទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ គម្បីបើកយុទ្ធបាការចុះទៅស្រាវជ្រាវពីសកម្មភាពនេះ ដែលបច្ចុប្បន្នត្រូវប្រភពនៅតំបន់នោះឲ្យដឹងថា កំពុងមានសកម្មភាពល្មើសច្បាប់យ៉ាងពេញបន្ទុក ជាពិសេសនៅចំណុចអូរខម៉ា អូរត្រជាក់…