រតនគិរី÷ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គម នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី បាននិមន្តជួបជុំគ្នា ដើម្បីរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុង ភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង។ គោលបំណង នៃការជួបជុំគ្នានាឱកាសនេះ ដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខសន្តិភាព និងស្ថិរភាពកើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយ ទាហានសៀម និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាពដោយសន្តិវិធី និងធម៌អហិង្សា។ ការនិមន្តចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា…
Category: ព័ត៌មានសុខភាពនិងសម្រស់
សម្តេចធិបតី ហ៊ុន ម៉ាណែតផ្ញើសារ÷ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!
ថ្ងៃនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង បាន និងកំពុងរងសោកនាដកម្ម នៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ “សន្តិភាព” ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និងលទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ.កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ “សន្តិភាព និង…
មន្ទីរកសិកម្មរុក្ខាប្រម៉ាញ និងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ កាត់លួសបន្លាដឹកនាំកម្លាំងចូលកាប់ឆ្ការដុតសំអាតដីកំពុងមានទំនាស់ជាមួយក្រុមគ្រួសារលោក ខឹម រ៉ី លើកស្លាកសហគមនន៍និងដាំកូនឈើ…!!
កំពង់ស្ពឺ÷ក្រោយពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមនិងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះអនុវត្តសាលក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ឈួសដកបង្គោលរបង កសិដ្ឋានចិញ្ចឹមគោរបស់ក្រុមគ្រួសារលោក ឃឹម រ៉ី ដែលគាត់បានកាន់កាប់អាស្រ័យផលអស់រយ:ពេលជាង២០ឆ្នាំកន្លងមក កាលពីព្រឹកថ្ងៃទី០៩ទី១០ ខែធ្នូ ឆ្នាំ២០២៥. ខណ:មន្ទីរកសិកម្មរុក្ខាប្រមាញ់ រួមនិងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងប្រជាសហគមន៍ចូលទៅកាត់របងលួសបន្លាក្រុមគ្រួសារម្ចាស់ដីខាងលើ ដើម្បីកាប់ឆ្ការព្រៃសំអាតដីធ្វើការដាំកូនឈើមួយចំនួន នៅរដូវហួតហែងក្តៅខ្លាំង នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបរិវេណដីទំនាស់ ស្ថិតក្នុងភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ពិធីនាល្ងាចថ្ងៃទី១៧ ខែធ្នូ នោះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់…
មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺព័ត៌មាន មកកាន់គេហទំព័រហ្វេសប៊ុក khemarak cheat News ខេមរៈជាតិ បានផ្សាយថា ” មន្ទីរកសិកម្មខេត្តកំពង់ស្ពឺដឹកនាំកម្លាំងសមត្ថកិច្ចចុះវាយរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាង២០ឆ្នាំ “
ករណីនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ សូមជម្រាបដល់សាធារណជនបងប្អូនប្រជាពលរដ្ឋនិងគ្រប់បណ្ដាញសារព័ត៌មានជ្រាបថា កាលពីថ្ងៃទី០៩និងទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាលព្រៃឈើ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តវិធានការរដ្ឋបាលក្រោមការសម្របសម្រួលផ្នែកនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីធ្វើការរុះរើរបងដែលឈ្មោះខឹម រី សង់រំលោភលើដីសហគមន៍ទ័ពមាន អញ្ញាសេះ មានទីតាំងស្ថិតនៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ព្រមទាំងដកហូតទីតាំងដីរបស់សហគមន៍ប្រគល់ជូនប្រជាសហគមន៍ប្រើប្រាស់អាស្រ័យផលឡើងវិញ។ ការសាងសង់រំលោភបំពានរបស់ឈ្មិះខឹម រី ធ្វើឲ្យប្រជាសហគមន៍១២៦គ្រួសារមិនអាចប្រើប្រាស់អាស្រ័យផលអស់រយៈពេលមិនតុចជាង១០ឆ្នាំនោះទេ ។ ការដកហូតដីនេះមិនមែនជាការចុះដកហូតបម្រើអោយយបុគ្គលឯកជនណាមួយដូចការជាប់ផ្សាយនោះឡើយ ។ជាមួយគ្នានេះសកម្មភាពរំលោភបំពានរបស់ឈ្មោះ ខេម រី ត្រូវបានសាលាដំបូងរកឃើញថាខុសច្បាប់ ហើយបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទផ្លាស់ប្ដូរលុបបំបាត់ឬធ្វើឲ្យខូចខាតដល់ព្រំសីមាតំបន់ព្រៃឈើនិងការកាប់រានធ្វើរបងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃឈើរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតរួចហើយដែរ ។ ចំណុចនេះអង្គភាពសារព័ត៌មាន…
តើល្បែងភ្នាល់.មាន់ជល់..អាប៉ោង.យូគី.តាយស៊ីវ នៅ.K88.អាចជារឿង”កន្ទេលធំបន្លំដេក” ក្រោមហេតុផលកាស៉ីណូដោយមិនស្របច្បាប់មែនទេ..?!
ភ្នំពេញ÷ មានសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្នុងស្រុកព្រះស្តេច និងអ្នកចូលចិត្តល្បែងភ្នាល់ស៊ីសងបានអោយអ្នកយកព័ត៌យើងដឹងថា បនល្បែងស៊ីសងដ៏ធំមួយឈ្មោះK88 និងមេបនល្បែងម្នាក់ឈ្មោះនិត បាននិងកំពុងត្រូវរ៉ូវគប់គិតប្រើរូប ” មន្តកន្ទេលធំបន្លំដេក ” ដោយមានការបូញមាត់បត់ដុំដៃជាមួយអាជ្ញាធរមូលដ្ឋាន ឃុំស្រុក.ខេត្ត បានអនុញ្ញាតិឲ្យមានការបើកលេងល្បែងភ្នាល់បញ្ជល់មាន់.បៀរ.អាប៉ោង.យោគី.យ៉ាងគគ្រឹងគគ្រែងបែបអនាធិបតេយ្យបំផុត ដែលបញ្ហានេះបានអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្តិភាព ។ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ និងអ្នកញៀនល្បែងបានឲ្យដឹងថា ទីតាំងដែលមានការអនុញ្ញាត្តឲ្យប្រភេទល្បែងភ្នាល់ស៊ីសងបើកលេងហាក់ទៅនិងគោលការច្បាប់ក្នុងអាជ្ញាប័ណ្ណរបស់.K88នោះ ស្ថិតនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ហើយមានជើងខ្លាំងកាងល្បែងឈ្មោះលោក.និត ជាអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលបំផុត ដោយពុំមានសមត្ថកិច្ចមានតួនាទីណាហ៊ានចុះទៅធ្វើរដ្ឋបាលត្រួតពិនិត្យរាល់ភាពបង្ករហេតុនិងសកម្មភាពអនាធិបតេយ្យនោះឡើយ ។ សូមបញ្ជាក់ថា បញ្ហាល្បែងភ្នាល់ស៊ីសងមិនស្របច្បាប់កន្លងទៅទាំងក្នុងដំណាក់កាល…
ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ត្រូវសណ្ដាប់ធ្នាប់រដ្ឋបាលក្រុងបានលុង ចាប់យកឪឡឹកជិត១០០ផ្លែ លោកធូ ឃឿ ចៅហ្វាយក្រុងបានលុងថា “មិនដោះស្រាយឲ្យវិញទេ”
រតនគិរី÷ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់លក់ឪឡឹកបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា កាលពីវេលាប្រហែលម៉ោង១.២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលគាត់កំពុងច្រកឪឡឹកក្នុងថង់ ដើម្បីដឹកយកឲ្យម៉ូយដែលមានរម៉កម៉ូតូកំពុងចតអែបចិញ្ចើមផ្លូវចាំដឹកឪឡឹកយកឲ្យម៉ូយនោះ ស្រាប់តែត្រូវបានក្រុមសណ្ដាប់ធ្នាប់របស់សាលាក្រុងបានលុង ចាប់យកឪឡឹករបស់គាត់ប្រហែល១០០ផ្លែដែលច្រកថង់រួចយកទៅបាត់ ដោយបានចោទប្រកាន់ថា ស្ត្រីរូបនោះបានលក់លើចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើជើងដើរធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់។ ប៉ុន្តែស្ត្រីវ័យចំណាស់លក់ឪឡឹករូបនោះបានបញ្ជាក់ឲ្យអ្នកយកព័ត៌មានយើងដឹងបន្ថែមទៀតថា គាត់ពិតជាបានលក់ឪឡឹកនៅលើចិញ្ចើមផ្លូវពិតមែន ប៉ុន្តែការលក់របស់គាត់ គឺមិនបានលក់លយចូលទៅលើខឿនដែលជាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរនោះឡើយ.គឺលក់ត្រឹមការកំណត់របស់រដ្ឋបាលសាលាក្រុងបានលុង ដែលតែងតែដើរណែនាំអំពីសណ្ដាប់ធ្នាប់សាធារណៈកន្លងមកនោះទេ។ ចំណែកការចាប់យកឪឡឹកពីសំណាក់សណ្ដាប់ធ្នាប់របស់សាលាក្រុងបានលុង ស្ត្រីរូបនោះបានបន្តថា ផ្លែឪឡឹកដែលសណ្ដាប់ធ្នាប់សាលាក្រុងបានលុង ចាប់យករបស់គាត់ទៅនោះ គឺគាត់បានច្រកនៅក្នុងថង់រៀប និងលើកដាក់រម៉កម៉ូតូ យកទៅឱ្យមួយ ។ ពេលច្រករួចមិនទាន់នឹងលើកដាក់រម៉កម៉ូតូផង ស្រាប់តែសណ្ដាប់ធ្នាប់របស់រដ្ឋបាលក្រុងបានលុង ចាប់លើកយកទៅទាំងអស់តែម្ដង។ ពាក់ព័ន្ធរឿងនេះដែរ…
មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងសមត្ថកិច្ចចុះវាយរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាង២០ឆ្នាំ..!!
កំពង់ស្ពឺ÷ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានគោរពសុំឲ្យថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ពាក់ព័ន្ធនឹងអំពើអយុត្តិធម៌ ខណៈដីរបស់គាត់បានទិញពីប្រជាពលរដ្ឋនិងរស់នៅអាស្រ័យផលជាង២០ឆ្នាំមកហេីយ ត្រូវមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ច្បាមយកដីរបស់ប្រជាពលរដ្ឋ តាមរយ:ការខ្ចីដៃរបស់សហគមន៍។ ប្រជាពលរដ្ឋខាងលេីនេះបានលើកឡើងថា នេះជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់ក្រុមគ្រួសារគាត់ ដូច្នេះគាត់សូមគោរពស្នេីសុំប្រមុខថ្នាក់ដឹកនាំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មេត្តាជួយអន្តរាគមន៍លើរឿងអយុត្តិធម៌របស់ពួកគាត់ផង..! ពាក់ព័ន្ធក្នុងរឿងនេះអ្នកយកព័ត៌មានយើងមិនអាចសុំចូលទៅកន្លែងវាយរុះរើរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋខាងលើនេះបានទេ ។ រាល់ព័ត៌មានលម្អិតអង្គភាពយើងនិងមានផ្សាយជូននៅពេលក្រោយ ។!
អាជីវកម្មបូមខ្សាច់ស្របច្បាប់ បានរិ:គន់ មន្ទីររ៉ែថាមពលថា ហាក់មានការឃុបឃិតគ្នានិងម្ចាស់អាជីកម្មបូមខ្សាច់មិនស្របច្បាប់របស់ស្ត្រីម្នាក់កំពុងធ្វើកម្មភាពយ៉ាងអនាធិបតេយ្យ ដើម្បីផ្គត់ផ្គង់លក់ឲ្យក្រុមហ៊ុនKPស៊ីម៉ង់វិនិយោគរបស់រដ្ឋចិនដោយមិនស្របច្បាប់..!!
ក្រចេះ÷មានសេចក្តីរាយការណ៍ពីម្ចាស់អាជីវកម្មបូមខ្សាច់ដោយស្របច្បាប់នៅខេត្តក្រចេះបានឲ្យអ្នកយកព័ត៌មានយើងដឹងថា ពួកគាត់អាចក្ស័យធន់នៅក្នុងអាជីវកម្មរបស់ពួកគាត់ ។ ខណៈ បច្ចុប្បន្នមានមន្ត្រី នៃមន្ទីរ៉ែនិងថាមពលខេត្តក្រចេះ មួយចំួនហាក់មានការឃុបឃិតគ្នានិងឈ្មួញ ដែលធ្វើអាជីវកម្មបូមខ្សាច់ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយកំពុងធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យលក់ទៅឲ្យក្រុមហ៊ុន KP ស៊ីម៉ង់ របស់ក្រុមហ៊ុនវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍យ៉ាងអនាធិបតេយ្យ ដោយពុំមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញ ដែលមានតួនាទីនៅក្នុងខេត្តក្រចេះនោះឡើយ។ ប្រភពរាយការណ៍ពីអ្នកធ្វើអាជីវកម្មបូមខ្សាច់ស្របច្បាប់មួយចំនួននៅក្នុងខេត្តក្រចេះ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា បច្ចុប្បន្នមានស្ត្រីម្នាក់កំពុងធ្វើអាជីវកម្មបូមខ្សាច់ ដោយមិនស្របច្បាប់របស់ស្ត្រី ល័ក្ខ កំពុងធ្វើអាជីវកម្មនិងសកម្មបូមខ្សាច់នៅឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វខេត្តក្រចេះ យ៉ាងអនាធិបតេយ្យ ។ ការធ្វើអាជីវកម្មដោយមិនស្របច្បាប់នេះបានធ្វើឲ្យបាត់បង់ចំណូលពន្ធជូនរដ្ឋយ៉ាងក្រាស់ក្រែល និងបានហូរចូលទៅក្នុងហោប៉ៅរបស់បុគ្គលដោយមិនស្របច្បាប់ ។ ដោយឡែករាល់ការលើកឡើងខាងលើអ្នកយកព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីស្ត្រីម្ចាស់អាជីវកម្មបូមខ្សាច់ឈ្មោះ ល័ក្ខនោះបានឡើយ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៥…
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…