មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងសមត្ថកិច្ចចុះវាយរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាង២០ឆ្នាំ..!!

កំពង់ស្ពឺ÷ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានគោរពសុំឲ្យថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ពាក់ព័ន្ធនឹងអំពើអយុត្តិធម៌ ខណៈដីរបស់គាត់បានទិញពីប្រជាពលរដ្ឋនិងរស់នៅអាស្រ័យផលជាង២០ឆ្នាំមកហេីយ ត្រូវមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ច្បាមយកដីរបស់ប្រជាពលរដ្ឋ តាមរយ:ការខ្ចីដៃរបស់សហគមន៍។


ប្រជាពលរដ្ឋខាងលេីនេះបានលើកឡើងថា នេះជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់ក្រុមគ្រួសារគាត់ ដូច្នេះគាត់សូមគោរពស្នេីសុំប្រមុខថ្នាក់ដឹកនាំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មេត្តាជួយអន្តរាគមន៍លើរឿងអយុត្តិធម៌របស់ពួកគាត់ផង..!


ពាក់ព័ន្ធក្នុងរឿងនេះអ្នកយកព័ត៌មានយើងមិនអាចសុំចូលទៅកន្លែងវាយរុះរើរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋខាងលើនេះបានទេ ។ រាល់ព័ត៌មានលម្អិតអង្គភាពយើងនិងមានផ្សាយជូននៅពេលក្រោយ ។!

Leave a Reply

Your email address will not be published. Required fields are marked *