កំពង់ស្ពឺ÷ក្រោយពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមនិងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះអនុវត្តសាលក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ឈួសដកបង្គោលរបង កសិដ្ឋានចិញ្ចឹមគោរបស់ក្រុមគ្រួសារលោក ឃឹម រ៉ី ដែលគាត់បានកាន់កាប់អាស្រ័យផលអស់រយ:ពេលជាង២០ឆ្នាំកន្លងមក កាលពីព្រឹកថ្ងៃទី០៩ទី១០ ខែធ្នូ ឆ្នាំ២០២៥. ខណ:មន្ទីរកសិកម្មរុក្ខាប្រមាញ់ រួមនិងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងប្រជាសហគមន៍ចូលទៅកាត់របងលួសបន្លាក្រុមគ្រួសារម្ចាស់ដីខាងលើ ដើម្បីកាប់ឆ្ការព្រៃសំអាតដីធ្វើការដាំកូនឈើមួយចំនួន នៅរដូវហួតហែងក្តៅខ្លាំង នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបរិវេណដីទំនាស់ ស្ថិតក្នុងភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ពិធីនាល្ងាចថ្ងៃទី១៧ ខែធ្នូ នោះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ លោក លី ច័ន្ទតុលា អតីត ប្រធានគណ:មេធាវីកម្ពុជា ដែលលោកបានបញ្ចប់អាណត្តិនាពេលកន្លងទៅ និងបច្ចុប្បន្នលោក លី តុលា ជាអនុប្រធាននិងជាអគ្គលេខាធិការគណ:កម្មាធិការដឹកនាំកណែទម្រង់ច្បាប់..រួមនិងលោកអភិបាលរងខេត្ត អភិបាលរងស្រុក ព្រះរាជអាជ្ញារង លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ កម្លាំងទាំងបីប្រភេទ អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋមួយចំនួនផងដែរ..!!

ក្នុងពិធីសំណេះសំណាលនិងមានការដាំកូនឈើ និងការសម្ភោធលើកស្លាកសហគមន៍ឃុំទ័ពមាន និងផ្តល់អំណោយជូនពលរដ្ឋនោះផងដែរ.។

ប៉ុន្តែក្នុងរឿងនេះក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះគាត់បានប្រាប់ឲ្យអ្នកយកព័ត៌មានយើងអោយដឹងថា ក្រុមគ្រួសាររបស់គាត់ និងដាក់ពាក្យបណ្តឹងចំពោះមន្ត្រី នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងខណ្ឌរដ្ឋបាលព្រៃឈើទៅ រដ្ឋមន្ត្រីក្រសួងកសិកម្ម..។! ” និងមានព័ត៌មានលម្អិត “
