ករណីនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ សូមជម្រាបដល់សាធារណជនបងប្អូនប្រជាពលរដ្ឋនិងគ្រប់បណ្ដាញសារព័ត៌មានជ្រាបថា កាលពីថ្ងៃទី០៩និងទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាលព្រៃឈើ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តវិធានការរដ្ឋបាលក្រោមការសម្របសម្រួលផ្នែកនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីធ្វើការរុះរើរបងដែលឈ្មោះខឹម រី សង់រំលោភលើដីសហគមន៍ទ័ពមាន អញ្ញាសេះ មានទីតាំងស្ថិតនៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ព្រមទាំងដកហូតទីតាំងដីរបស់សហគមន៍ប្រគល់ជូនប្រជាសហគមន៍ប្រើប្រាស់អាស្រ័យផលឡើងវិញ។

ការសាងសង់រំលោភបំពានរបស់ឈ្មិះខឹម រី ធ្វើឲ្យប្រជាសហគមន៍១២៦គ្រួសារមិនអាចប្រើប្រាស់អាស្រ័យផលអស់រយៈពេលមិនតុចជាង១០ឆ្នាំនោះទេ ។ ការដកហូតដីនេះមិនមែនជាការចុះដកហូតបម្រើអោយយបុគ្គលឯកជនណាមួយដូចការជាប់ផ្សាយនោះឡើយ ។ជាមួយគ្នានេះសកម្មភាពរំលោភបំពានរបស់ឈ្មោះ ខេម រី ត្រូវបានសាលាដំបូងរកឃើញថាខុសច្បាប់ ហើយបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទផ្លាស់ប្ដូរលុបបំបាត់ឬធ្វើឲ្យខូចខាតដល់ព្រំសីមាតំបន់ព្រៃឈើនិងការកាប់រានធ្វើរបងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃឈើរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតរួចហើយដែរ ។

ចំណុចនេះអង្គភាពសារព័ត៌មាន khemarak cheat News.ខេមរជាតិ សូមឆ្លើយតបនៅសេចក្តីបំភ្លឺរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងលិខិតគ្មានលេខ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះថា រាល់ការចុះផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មាន ” ខេមរៈជាតិ ” គឺគ្មានចេតនាផ្សាយព័ត៌មានដែលមានចរិតញុះញង់ធ្វើឲ្យប៉ះពាល់ដល់ អង្គភាពមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមនិងមន្ត្រីរូណានោះឡើយ ។ គឺការផ្សាយរបស់អង្គភាពសារព័ត៌មាន” ខេមរៈជាតិ “យោងទៅតាមឯកសារ និងការសម្ភាសន៍គ្រប់បណ្ដាអង្គភាពមន្ទីរពាក់ព័ន្ធនៅក្នុងដំណើររឿងនីតិវិធីមាន

..ពាក្យបណ្តឹងឧទ្ធរណ៍ លេខ៨៨៣៦ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ប្តឹងឧទ្ធរណ៍ចំពោះសាលក្រមព្រហ្មទណ្ឌលេខ១៥៣៤ “ង” ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ របស់ សាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៧ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ “ត្រង់ចំណុចនៃសេចក្ដីសម្រេចបញ្ចប់ទាំងមូល”។

យោង÷ សំណុំរឿងព្រហ្មទណ្ឌលេខ៩៥៧ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់អយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ។
– សាលក្រមព្រហ្មទណ្ឌលេខ ១៥៣៤ “ង” ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ របស់សាលាដំបូង ខេត្តកំពង់ស្ពឺ។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូនលោកប្រធាន មេត្តាជ្រាបថា÷ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ សាលាដំបូងខេត្តកំពង់ស្ពឺ បានប្រកាសសាក្រមព្រហ្មទណ្ឌលេខ ១៥៣៤ “ង” ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានសម្រេចផ្ដន្ទាទោសឈ្មោះ ខឹម រី ដាក់ពន្ធនាគារ ។ ដោយឈ្មោះ ខេម រី កើតទុកមិនសុខចិត្តនឹងសេចក្តីសម្រេចខាងលើនោះឡើយ ។ ហេតុថា ឈ្មោះ ខឹម រី និងក្រុមគ្រួសារបានផ្តល់សម្ភាសថា គាត់ជាជនសុច្ចរិតត្រឹមត្រូវ និងមិនបានប្រព្រឹត្តដោយ ការចោទប្រកាន់ឡើយ។
ហេតុនេះ សាលក្រមព្រហ្មទណ្ឌខាងលើនេះ បានសម្រេចសេចក្តីដោយពុំត្រឹមត្រូវ និង សម្រេចដោយអយុត្តិធម៌ចំពោះឈ្មោះ ខឹម រី ដូច្នេះឈ្មោះ ខឹម រី បានពឹងពាក់មេធាវី ប្តឹងឧទ្ធរណ៍ចំពោះសាលក្រមព្រហ្មទណ្ឌលេខ ១៥៣៤ “ង” ចុះថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តកំពង់ស្ពឺ “ត្រង់ចំណុចសេចក្ដីសម្រេចទាំងមូល” ដើម្បីឱ្យសាលា ឧទ្ធរណ៍សម្រេចសេចក្តីជាថ្មី តាមនីតិវិធីច្បាប់ ។
ចំណុចនេះអង្គភាពសារព័ត៌មាន khemarak cheat News ខេមរៈជាតិ រាល់ការចេញផ្សាយគឺមានឯកសារមួយចំនួន រួមនិងលិខិតកិច្ចសន្យាផ្ទេរអចលនវត្ថុ ដោយមានការទទួលចុះហត្ថលេខាដោយអតីត មេឃុំឈ្មោះ ងិន បូ នៅថ្ងៃ២៤ខែមករា ឆ្នាំ២០០៥ ជាច្រើនច្បាប់នៅទីតាំងដីមានទំនាស់ខាងលើនោះ ។ រួមនិងកំណត់ហេតុស្តីពីការដោះស្រាយវិវាទ និងប្តឹងជំទាស់ដីព្រៃសហគមន៍ទ័ពមាន នៅចំណុចតំបន់ព្រៃសហគមន៍អញ្ញាសេះ ឃុំទ័ពមាន ជាច្រើនលើកក្នុងការដោះស្រាយវិវាទ ។
ជាពិសេសឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រកាសលេខ៥៥១ ប្រក.កសក នៅខែសីហា ឆ្នាំ២០១០ ដែលមានចុះហត្ថលេខាដោយលោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្តីពីការបង្កើត និងការគ្រប់គ្រងសហគគមន៍ក្នុងខេត្តកំពង់ស្ពឺ.។ ស្របពេលដែលប្រជាពលរដ្ឋរស់នៅតំបន់ខាងលើគាត់បានបញ្ជាក់ថា គឺពួកគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ ក៏មាន..និងផ្ទៃដីស្រែមួយចំនួនទៀតក៏មានប្រជាពលរដ្ឋបានលក់ទៅឲ្យលោក ឃឹម រ៉ី នៅក្នុងអំឡុងឆ្នាំ២០០៥ ដែលតំបន់ព្រៃសហគមន៍នៅតំបន់នោះ មិនទាន់បង្កើត.។

បើយោងប្រកាសក្រសួងកសិកម្មលេខ៥៥១ប្រក.កសក ដីព្រៃសហគមន៍ ស្ថិតក្នុងភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គឺមានតែ៤និយាការ.. ទំហ៊ំ១០០ហិកតាប៉ុណ្ណោះ ។ ប៉ុន្តែបច្ចុប្បន្នមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ស្ពីបានបំបែបទៅជា២៨ និយាមការ និងមានផ្ទៃដីរហូតទំហ៊ំ១៣០ហិកតា..?!

ដោយឡែកកាលពីថ្ងៃទី០៩ទី១០ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងការចុះឈួសឆាយរបងកសិដ្ឋានចិញ្ចឹមគោរបស់ពលរដ្ឋ ក្នុងការចុះអនុវត្តតាមសាលក្រមសាលាដំបូងខេត្តកំពង់ស្ពឺនោះ គឺពុំមានអាជ្ញាសាលា និងតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចូលរួមនោះឡើយ នេះដែលអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់តាមទូរស័ព្ទ..?! ម្យ៉ាងការចុះអនុវត្តឈួសឆាយ របងកសិដ្ឋានចិញ្ចឹមគោ របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០៩ទី១០ ខែធ្នូ ឆ្នាំ២០២៥ គឺមានការដឹកនាំដោយប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌរដ្ឋបាលព្រៃឈើ អភិបាលរងស្រុកថ្ពង សមត្ថកិច្ចនគរបាល អាវុធហត្ថ ដែលដឹកនាំដោយសាមីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ..។
ដូច្នេះរាល់ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន khemarak cheat News “ខេមរជាតិ” គឺស្របទៅតាមព័ត៌មានពិត មិនបំភ្លើស បំភ្លៃ កាឡៃ ធ្វើឲ្យប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវ:ជាអ្នកសារព័ត៌មាននោះឡើយ..។/