ភ្នំពេញ÷ មានសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្នុងស្រុកព្រះស្តេច និងអ្នកចូលចិត្តល្បែងភ្នាល់ស៊ីសងបានអោយអ្នកយកព័ត៌យើងដឹងថា បនល្បែងស៊ីសងដ៏ធំមួយឈ្មោះK88 និងមេបនល្បែងម្នាក់ឈ្មោះនិត បាននិងកំពុងត្រូវរ៉ូវគប់គិតប្រើរូប ” មន្តកន្ទេលធំបន្លំដេក ” ដោយមានការបូញមាត់បត់ដុំដៃជាមួយអាជ្ញាធរមូលដ្ឋាន ឃុំស្រុក.ខេត្ត បានអនុញ្ញាតិឲ្យមានការបើកលេងល្បែងភ្នាល់បញ្ជល់មាន់.បៀរ.អាប៉ោង.យោគី.យ៉ាងគគ្រឹងគគ្រែងបែបអនាធិបតេយ្យបំផុត ដែលបញ្ហានេះបានអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្តិភាព ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ និងអ្នកញៀនល្បែងបានឲ្យដឹងថា ទីតាំងដែលមានការអនុញ្ញាត្តឲ្យប្រភេទល្បែងភ្នាល់ស៊ីសងបើកលេងហាក់ទៅនិងគោលការច្បាប់ក្នុងអាជ្ញាប័ណ្ណរបស់.K88នោះ ស្ថិតនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ហើយមានជើងខ្លាំងកាងល្បែងឈ្មោះលោក.និត ជាអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលបំផុត ដោយពុំមានសមត្ថកិច្ចមានតួនាទីណាហ៊ានចុះទៅធ្វើរដ្ឋបាលត្រួតពិនិត្យរាល់ភាពបង្ករហេតុនិងសកម្មភាពអនាធិបតេយ្យនោះឡើយ ។

សូមបញ្ជាក់ថា បញ្ហាល្បែងភ្នាល់ស៊ីសងមិនស្របច្បាប់កន្លងទៅទាំងក្នុងដំណាក់កាល អតីត សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមកដល់នីតិកាលអាណត្តិទី៧ នៃរដ្ឋសភានេះ សម្តេចបវរធិបតី បានចេញបទបញ្ជាយ៉ាងតឹងរឹងបំផុត ចំពោះអាជ្ញាធរមូលដ្ឋានភូមិឃុំសង្កាត់ ខណ្ឌស្រុក ខេត្តរាជធានី ត្រូវតែមានវិធានការទប់ស្កាត់បង្ក្រាបឲ្យបានជាដាច់ខាត ព្រោះបញ្ហាល្បែងភ្នាល់ស៊ីសង គឺជាអំពើអបាយមុខ បង្វក់ស្មារតីពលរដ្ឋខ្មែរអោយឈ្លក់វង្វេង បង្កើតឲ្យមានចោរលួច ចោឆក់ ចោរប្លន់ បញ្ហាគ្រឿងញៀន អំពើហឹង្សាក្នុងគ្រួសារ ។ល។

ប្រជាពលរដ្ឋនិងអ្នកដែលមានក្រុមគ្រួសាររងគ្រោះ ជាអ្នកញៀនល្បែងភ្នាល់ដូចជា ជល់មាន់.អាប៉ោង.បៀរ យោគី.តាយស៊ីវលើកឡើងថា បើអាជ្ញាធរមិនមានវិធានការទប់ស្កាត់ ហើយនៅតែបន្តឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងភ្នាល់K.88 ដែលបានអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ក្នុងអាជ្ញា នៅបន្តទៀតនោះ វិនាសកម្មនិងកើតមាននៅក្នុងសង្គមគ្រួសារ បង្ករឲ្យមានភាពអបាធិបតេយ្យ ចោរលួច ចោរឆក់ ចោរប្លន់ បញ្ហាគ្រឿងញៀន អំពើហឹង្សារក្នុងសង្គមគ្រួសារនៅតែជាបញ្ហាកើតមានអសន្តិសុខក្នុងមូលដ្ឋានភូមិ និងនៅក្នុងសង្គមជាតិ.?! ព្រោះបច្ចុប្បន្នសកម្មភាពបនល្បែងភ្នាល់នៅK.88 បានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងភ្នាល់ស៊ីសងយ៉ាងគគ្រឹកគគ្រេង ដូចហ្វូងគោ ភ្លេចស្រែ ភ្លេចចំការ អ្នកមន្ត្រីរាជការ ជាសមត្ថកិច្ចញៀនល្បែងជានគរបាល គយមូយចំនួនភ្លេចការងារ ដែលបានសម្រុកបុកក្បាលចូលទៅភ្នាល់ល្បែង.ជល់មាន់ អាប៉ោង យូគី ពេលខ្លះចាញ់បោសគូថខោ លួចទ្រព្យសម្បត្តិ ដីធ្លីផ្ទះសម្បែង ដែលប្រពន្ធកូនកំពុងរស់នៅ យកទៅបញ្ចាំងដើម្បីបានលុយមកលេងល្បែង ដែលនេះគឺជាអំពើអបាយមុខ ប្រើរូបមន្តបើសេះដាច់ ត្រូវយកសេះតាម..ចំណុចនេះបានធ្វើឲ្យអស់ទ្រព្យសម្បត្តិ ប្រពន្ធកូនរងទុក្ខ ឈ្លោះទាស់ទែងគ្នា បែកបាក់លែងលះគ្រួសារ គួរអោយសង្វែកនៅក្នុងសង្គម ។
រីឯបញ្ហាសមត្ថកិច្ចមានដូចជានាយប៉ុស្តិ៍រដ្ឋបាល.លោកអធិការស្រុកព្រះស្តេច លោកអភិបាលស្រុកព្រះស្តេច រហូតដល់ស្នងការ និងប្រធានគណ:បញ្ជាការឯកភាពខេត្តព្រៃវែង ត្រូវពលរដ្ឋសម្លឹងមើលឃើញថាហាក់បាននឹងកំពុងអនុវត្តដើរផ្ទុយ អំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ និងចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដោយហាក់បានសម្ងំស្ងៀម ចាំតែទទួលផលលាភ ដូចត្រូវថ្នាំសណ្តំមេបនល្បែង..?!
ជុំវិញទីតាំងបនល្បែងភ្នាល់ស៊ីសងK88 ដែលមានលោក និត ជាអ្នកទទួលខុសត្រូវក្នុងទីតាំងខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចមានលេខទូរស័ព្ទទាក់ទងសុំការបំភ្លឺបានឡើយ នៅរាល់ការលើកឡើងខាងលើ..ដោយមិនដឹងថាការអនុញ្ញាក្នុងអាជ្ញាប័ណ្ណ បានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងដែរឬយ៉ាងណានោះទេ..?!
រីឯប្រភពពីអ្នកញៀនល្បែង និងប្រភពមួយចំនួនទៀតបានបង្ហើបអោយដឹងថា បនល្បែងK88 ដែលជ្រកក្រោមស្លាកកាសុីណូ នោះគឺគ្រាន់តែជាឡប់ឡែសំរាប់បិទបាំងភាពស្របច្បាប់ប៉ុណ្ណោះ ។ តែតាមការពិតបនល្បែងK88 ដែលមានទីតាំងស្ថិតនៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងនោះ គឺគ្មានច្បាប់ពេញលេញនោះឡើយ ។ ប៉ុន្តែសព្វថ្ងៃអាជ្ញាធរចាប់តាំងពីមូលដ្ឋានស្រុកដល់ខេត្ត ទំនងជាភ្នែកម្ខាងបិទ ភ្នែកម្ខាងបើក ទើបជាបានអោយឲ្យសង្វៀនបញ្ជល់មាន់ បៀរ អាប៉ោង យោគី មានលេងយ៉ាងគគ្រឹកគគ្រេងហាក់គ្មានគិតពីទុក្ខលំបាករបស់ពលរដ្ឋ ។
ជុំវិញបញ្ហាបនល្បែងភ្នាល់K88នោះ គឺបានបើឲ្យខ្មែរចូលលេងយ៉ាងសំបើមដៃ ហើយក៏មិនដឹងថាមានច្បាប់អនុញ្ញាតឬយ៉ាងណានោះដែរ..ព្រោះអ្នកយកព័ត៌យើងមិនមានលេខទូរស័ព្ទដើម្បីសុំការបំភ្លឺពីគណ:កម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្ម”គលក “បាន ។
ចំណែក លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់ឲ្យជាក់លក្ខនោះឡើយ ដោយដោយខលទូរស័ព្ទចូល លោកស្នងការបានត្រឹមនិយាយថា សុំបាញ់រូបឲ្យលោកមើល៍..?! ដោយឡែកលោក សួន សុខម៉ាលីន អភិបាលខេត្តព្រៃវែង ក្រោយពីអ្នកយកព័ត៌យើងបានរាយការណ៍ជូនលោកតាមទូរស័ព្ទរួច លោកអភិបាលបាននិយាយថា ចាំឲ្យគេចុះទៅមើលរួចក៏បិទទូរស័ព្ទ..។

សូមបញ្ជាក់ថា បនល្បែងភ្នាល់សុីសងK88នេះ គេភ្នាល់ដាក់លុយធំៗណាស់គឺមិនចាញ់កាសុីណូ..ព្រោះគេចាក់មាន់ក្នុងមួយគូរៗមិនតិចពី៥០០០ដុល្លារ រហូតមុឺនដុល្លារឯណេះ..?!
ប៉ុន្តែប្រភពចុងក្រោយពីដៃជើងមេការល្បែងK88 បានខ្សឹបខ្សៀវបោះសម្តីបែបក្អេក្អាងថា ការលេងភ្នាល់នេះសូមកុំឲ្យមានការព្រួយបារម្ភ រឿផ្លូវច្បាប់សម្រាប់អ្នកលេង ក្នុងការចាប់ចងលោក និត ជាធានាមួយស្អាតព្រោះមានការឡាយមាន់ជល់ប៉ុណ្ណេះហើយគឺគ្មានរឿងអ្វីត្រូវកើតឡើងនោះទេ ម្យ៉ាងគាត់ចេះចាត់ចែងណាស់រឿងការស្អំផលលាភជូនបងៗ មេៗជាសមត្ថកិច្ចគឺធានាមួយស្អាត ។/