ភ្នំពេញ÷ នៅវេលាម៉ោង៨:00 ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ឯក ឌឿន អភិបាល នៃគណៈអភិបាលរងរាជធានីភ្នំពេញលោកជាពិសី អភិបាលខណ្ឌទួលគោក រួមនិងកម្លាំងសមត្ថកិច្ចនគរបាល អាវុធហត្ថខណ្ឌ បានចុះទៅដល់ទីតាំង ដែលត្រូវប្រភពប្រជាពលរដ្ឋ នឹងអ្នកញៀនល្បែង មួយចំនួននៅតំបន់នោះបានបង្ហើបឲ្យសារព័ត៌មានជាច្រើនអង្គភាពចុះផ្សាយព្រោងព្រាត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ពាក់ព័ន្ធនិងការលេងល្បែងភ្នាល់ដោយមិនស្របច្បាប់ ប្រៀបបានទៅនិងកូន ” កាស៊ីណូ “។

បន្ទាប់ពីមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មានជាច្រើនអង្គភាពយ៉ាងព្រោងព្រាត អំពីបញ្ហាល្បែងភ្នាល់នោះរួចមក…ជាវិធានការក្តៅ លោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលរងរាជធានីភ្នំពេញ រួមនិងលោក ជា ពិសីអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនិងកម្លាំងសមត្ថកិច្ចនគរបាល អាវុធហត្ថខណ្ឌ បានចុះទៅដល់ទីតាំងតារាងបាល់ទះមួយកន្លែង ស្ថិតក្នុងភូមិ១សង្កាត់ទឹកល្អ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាកន្លែងទីតាំងដែលរងការរិះគន់ថា មានល្បែងភ្នាល់ស៊ីសងយ៉ាងពេញបន្ទុកនោះ ។

ប៉ុន្តែស្របពេលដែលសមត្ថកិច្ចក្រុង និងខណ្ឌ ដឹកនាំកម្លាំងចុះទៅ គឺពុំឃើញអ្នកលេងល្បែងភ្នាល់ និងវត្ថុតាងបន្សល់ទុកនៅក្នុងបន្ទប់ នៃអគារប្រព្រឹត្តនោះឡើយ ។

ពាក់ព័ន្ធករណីនេះ បើទោះបីកម្លាំងសមត្ថកិច្ចចុះទៅ មិនទទួលបានលទ្ធផល នៃការបង្ក្រាបក្តី ប៉ុន្តែប្រជាពលរដ្ឋរស់នៅតំបន់នោះបានសរសើរសមត្ថកិច្ច ថាមាននីវិធីអនុវត្តការងារបានលឿន..។ ម្យ៉ាងករណីនេះប្រហែលជាក្រុមបុគ្គលប្រព្រឹត្តបើកល្បែងភ្នាល់ស៊ីសង មួយកន្លែងស្ថិតនៅភូមិ១ សង្កាត់ទឹកល្អ៣ ខណ្ឌទួលគោក នោះអាចដឹងខ្លួនមុន និងអាចរើបំភ័ណ្ឌសមត្ថកិច្ច នៅពេលយប់ ។

សូមបញ្ជាក់ផងដែរថា ចំពោះបុគ្គលដែលហ៊ានប្រព្រឹត្តពាក់ព័ន្ធ និងល្បែងភ្នាល់ស៊ីសងដោយខុសច្បាប់នេះ គឺបណ្ដាញសុវត្ថិភាពរបស់ក្រុមគេមិនចាញ់ សមត្ថកិច្ចដែលមានតួនាទីបង្ក្រាបនោះឡើយ ។

ក្នុងប្រតិបត្តិការនេះដែរ បើយោងតាមផេកផ្លូវការរបស់ “អធិការនគរបាលខណ្ឌទួលគោក” នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រោយពីមានការត្រួតពិនិត្យចប់សព្វគ្រប់កម្លាំងចម្រុះបានធ្វើការណែនាំដល់លោក ស្រី វ៉ាង ស្រីកា អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជាតំណាងម្ចាស់ទីតាំង ដោយហាមយកទីតាំងនេះបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ..!!
..ហាមយកទីតាំងចែកចាយជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់..!!
បើមិនអនុវត្តតាមកិច្ចសន្យាខាងលើរដ្ឋបាលរាជធានីភ្នំពេញនិងចុះផ្កាកអាជីវកម្មជាបណ្ដោះអាសន្ន ។

ចំណុចនេះបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ មានការសាទរ រាល់ចំណាត់ការ វិធានការផ្លូវច្បាប់ ក្នុងការណែនាំចំពោះម្ចាស់អាជីវកម្ម តារាងបាល់ទះ ឲ្យដើរត្រូវគន្លងច្បាប់ ប្រកបរបររកទទួលទានណាដែលមានភាពសុច្ចរិតទៀងត្រង់..។!