” ជុងគឺមិនដែលភ្លេចកុកឡើយ “..!! បុគ្គលល្បីឈ្មោះ ហេង សម្បត្តិ ជាថៅកែប្តូរលុយក្នុងខេត្តរតនគិរី ធ្វើសកម្មភាពរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន ពេលអនុវត្តក្រម បរិស្ថាន ចាប់ត្រាក់ទ័រ ពីគ្រឿងដែលឈួសឆាយដីក្នុងដែនជម្រកសត្វព្រៃលំផាត់ ការពារដោយបរិស្ថាន..!!

រតនគិរី÷ លោក ហេង សម្បត្តិ បានប្រើដៃជើង.គូរកនកូនចៅ ចូលទៅឈួសឆាយដីតំបន់គ្រប់គ្រងការពារដោយឧទ្យានុរក្សបរិស្ថាន ល្មើសច្បាប់ និងហ៊ានរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថានចុះអនុវត្តនីតិវិធីយ៉ាងគន្លើន ។ សកម្មភាពនេះបានកើតឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចភ្នំក្រឡា ភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី  ខណៈលោក ថុក ចាន់ធី ប្រធានក្រុមល្បាត ប្រចាំស្នាក់ការរង” យ៉ាកម៉ាយ ” បានចុះល្បាតប្រទះឃើញត្រាក់ទ័រភ្ជួរចំនួនពីរគ្រឿង និងត្រូវមន្ត្រីឧទ្យានុរក្សបង្ក្រាប ។

   បើតាមប្រភពអ្នកស្រុកដែលឧស្សាហ៍ចេញចូលតំបន់នោះ កន្លងមកធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា ករណីការកាប់ផ្តួលរំលំឈើក្នុងដែនបរិស្ថានខាងលើ គឺបុគ្គលនេះបានប្រើដៃជើងគូរកនធ្វើសកម្មភាពជិតមួយឆ្នាំកន្លងមកហើយ..ប៉ុន្តែក្រោយពីមានការបែកធ្លាយ និងត្រូវសារព័ត៌មានចុះផ្សាយ គេក៏បានផ្អាកសកម្មភាពមួយរយៈ ។ ទើបនៅពេលថ្មីៗនេះ បុគ្គលនោះបានប្រើគ្រឿងចក្រត្រាក់ទ័រចូលទៅភ្ជួរសំអាតដីដែលគេកាប់រួចនោះ ត្រូវជាប់អន្ទាក់មន្ត្រីឧទ្យានុរក្សបរិស្ថានតែម្តង ។

   ជុំវិញរឿងនេះមានមន្ត្រីបម្រើការងារនៅស្រុកលំផាត់ធ្លាប់បង្ហើបខ្សឹបប្រាប់ឲ្យដឹងថា កន្លងមានប្រពន្ធរបស់លោកធំម្នាក់បានចេញមុខហួងហែងក្នុងរឿងនេះ ដើម្បីផលប្រយោជន៍ ដោយសំអាងថាប្តីរបស់គាត់ជាបុគ្គលមានឋានៈធំគ្រាន់បើអាចរត់ការដោះស្រាយរឿងដីធ្លីនេះចេញជាកម្មសិទ្ធបាន ។

   មជ្ឈដ្ឋានមហាជនរងចាំមើលថា ក្នុងករណីនេះ..តើស្ត្រីឆ្នើម អាងអំណាចប្តីរូបនោះ បន្តក្រឡាអុកដើរច្រកណាទៀត លើការអន្តរាគមន៍ចំពោះបុគ្គលបំផ្លាញជាតិ ខណៈបានរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន អនុវត្តក្រម បរិស្ថាន ចុះអនុវត្តនីតិវិធីប្រកបដោយមនសិការជាតិនេះ  ។/

Leave a Reply

Your email address will not be published. Required fields are marked *