រតនគិរី÷ បើតាមការសរសេរបង្ហោះនៅលើ ” ហ្វេសប៊ុក.ផេក”ផ្ទាល់ខ្លួនរបស់លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានបញ្ជាក់ថា ផ្ទៃដីចំនួន១៩០៥ហិចតា ស្ថិតនៅស្រុកលំផាត់ខេត្តរតនគិរី នឹងត្រូវបានសិក្សាពិនិត្យ ដាក់ក្នុងការអភិវឌ្ឍព្រលានយន្តហោះថ្មី ។

ខណៈនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៦ លោកស្រី តឹក សាលីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល រួមនិងក្រុមការងារថ្នាក់ខេត្តរតនគីរី បានចុះទៅដល់ទីតាំង នៃគម្រោងស្លាបនាព្រលានយន្តហោះថ្មីនោះ ។

សូមបញ្ជាក់ថា បើតាមការវាយតម្លៃគម្រោងការស្ថាបនាព្រលានយន្តហោះថ្មីនៅខេត្តភូមិភាគឦសានរតនគីរី អាចនិងមានភ្ញៀវទេសចរណ៍ អ្នកវិនិយោគិន មានការចាប់អារម្មណ៍ ក្រោយពីមានការស្ថាបនាព្រលានយន្តហោះថ្មី.!

ព្រោះកន្លងមកកត្តារយៈចម្ងាយ លើការធ្វើចរាចរណ៍ សំរាប់អ្នកវិនិយោគ ពុំសូវមានការចាប់អារម្មណ៍ខេត្តនេះ..ដោយមូលហេតុថាខេត្តរតនគិរី គឺជាខេត្តមានរយៈចម្ងាយឆ្ងាយជាងគេពីទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។/

