ដោយពិនិត្យមើលឃើញអំពីបញ្ហាប្រឈមចាំបាច់ និងបញ្ជៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ មន្ទីរសាធារណៈរខេត្ត សម្រេចជួលជុលស្ពានតភ្ជាប់ទៅកាន់ស្រុកអណ្តូងមាស..!!

រតនគិរី÷ លោកសាយ សាមាន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី និងលោក មាស សារ៉េត អភិបាល នៃគណៈអភិបាលស្រុកអណ្ដូងមាស នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យការដ្ឋានជួសជុលបន្ទាន់ នៅស្ពានឈើមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវលេខ៣៧៨៩ ” ស្ពានអូរសាងី ” ត្រង់ចំណុចគ.ម១៩+៥០០ ដែលរងការខូចខាត ដោយធ្វើការប្ដូរធ្នឹមដែលបានបាក់ និងក្រាលក្ដាររត់ឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបាន នូវសុខសុវត្ថិភាពគ្រប់ៗគ្នាក្នុងការធ្វើចរាចរណ៍ទៅមក។

   មន្ទីរសាធារណៈការខេត្តរតនគិរី ដែលមហាជនមើលឃើញថា ជាសេនាធិការផ្ទាល់របស់ក្រសួងសាធារណការ និងរដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំអនុវត្តផ្ទាល់របស់លោក សាយ សាមាន គ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានលូ ទាំងផ្លូវជាតិ និងផ្លូវតភ្ជាប់ពីទីរួមក្រុងបានលុង ទៅតាមបណ្តាស្រុកនានា ក្នុងខេត្តរតនគិរី លោកប្រធានមន្ទីរសាធារណៈការ តែងតែបានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍ ទាំងផ្នែកថែខួប ទាំងការស្ថាបនាជួសជុល និងការស្ថាបនាផ្លូវថ្មី នាពេលបច្ចុប្បន្ន កំពុងស្ថាបនាយ៉ាងមមាញឹកមុនរដូវវស្សាឈានចូលមកដល់នេះ ។

   ពាក់ព័ន្ធនិងសកម្មភាពការងារអភិវឌ្ឍន៍ ដ៏មមាញឹកនេះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជន  ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ក្នុងខេត្តរតនគិរី តែងលើសសរសើរ នូវស្នាដៃការខិតខំ ដ៏ប៉ុនប្រសព្វរបស់លោក សាយ សាមាន ប្រធានមន្ទីរសាធារណៈការខេត្តរតនគិរី ដែលជាមេអង្គភាព ប្រកបដោយភាពគិតគូរយ៉ាងច្បាស់លាស់ ទាំងផែនការមេ ទាំងគុណភាពការស្ថាបនា និងការដឹកនាំលើកាអភិវឌ្ឍ ។/

Leave a Reply

Your email address will not be published. Required fields are marked *