ចុំ..ពិតជាមហាហ៊ានមែន ប្រភពទម្លាយឲ្យដឹងថា ទាហានពាក់ផ្កាយ៣ម្នាក់ បានបើកបនល្បែងទ្រង់ទ្រាយមិនចាញ់កាស៊ីណូ “Casino”កណ្តាលក្រុងភ្នំពេញ..តើសមត្ថកិច្ចដែលមានតួនាទីបង្ក្រាបបានជ្រាបដែរឬទេ..!!

ភ្នំពេញ÷ ពិតជាមហាហ៊ានមែន គឺករណីវង់ល្បែងភ្នាល់ស៊ីសងមួយកន្លែង ដែលមានទ្រង់ទ្រាយមិនចាញ់កាស៊ីណូត្រូវបានប្រភពអ្នកញៀនល្បែងចាញ់បោសគូថខោនទម្លាយឲ្យដឹងថា បានបើកលេងយ៉ាងត្រជាក់ចិត្ត ដោយគ្មានសមត្ថកិច្ចអាជ្ញាធម៌មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល អធិការ ខណ្ឌឈឺក្បាលអ្វីត្រូវមានវិធានការទប់ស្កាត់បង្ក្រាបនោះឡើយ

   ប្រភពដដែលបានដឹងថា កន្លែងបើកល្បែងភ្នាល់ស៊ីសងនេះមានលោកទាហានពាក់ផ្កាយ៣ឈ្មោះសិទ្ធ ជាអ្នកឈរកាងបើកផ្លូវចែចូវចៅមហាចាយដុល្លារ ដើម្បីទទួលបានសេចក្តីសុខ នៃល្បងភ្នាល់នេះ

     ពាក់ព័ន្ធរាល់ការបញ្ជាក់ឲ្យដឹងនេះ សូមលោកមេប៉ុស្តិ៍ រដ្ឋបាលទឹកល្អក់៣ លោកអធិការខណ្ឌទួលគោក បញ្ជាកូនចៅទៅទប់ស្កាត់បង្ក្រាបផង ព្រោះករណីនេះបានបើកឲ្យមានលេងយូរយារណាស់មកហើយ ម្យ៉ាងការបើកឲ្យមានល្បែងភ្នាល់ទាំងឡាយនេះវាបង្កើតឲ្យមានចោរលួចចោរប្លន់ណា បងៗសមត្ថកិច្ច

   ប្រជាពលរដ្ឋបានប្រាប់ថា ទឺតាំងល្បែងភ្នាល់ស៊ីសងនោះស្ថិតក្នុងភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួកគោក..!! ដោយគេបានអនុញ្ញាតឲ្យចូលទៅលេង យ៉ាងពពាក់ពពូនដូចប្រកបដោយសុវត្តិភាព

   ប៉ុន្តែបើនេះជាឆ្នាំងបាយប្រកបដោយសេចក្តីសុខហើយ មេៗមូលដ្ឋានដែលមានតួនាទីបង្ក្រាបមិនបាច់ទៅទេទានម្ចាស់

   បញ្ជាក់កន្លែងវង់ល្បែងនេះប្រើប្រាស់ក្រោមរូបភាពបើកតារាងបាល់ទះ បង្កប់ល្បែងសុីសងជាច្រើនមិនចាញ់កាសុីណូដែលអ្នកដឹងបានសម្តែងការហួសចិត្ត ពីឥទ្ធិពលមើលថែការពារដោយលោកផ្កាយ៣ ឈ្មោះសិទ្ធ ជាស្តេចក្រាញ់..?! ដែលគម្បីលោកជួនណារិន្ទស្នងការរាជធានីភ្នំពេញ ត្រូវប្រើកណ្តាប់ដៃឥតស្រម៉ោលបង្ក្រាបហើយ..ទានម្ចាស់ ។ ទើបទទួលបានភូមិឃុំសង្កាត់មានសុវត្តិភាព គ្មានអំពើចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហឹង្សាក្នុងគ្រួសារ។/

Leave a Reply

Your email address will not be published. Required fields are marked *