មនុស្សចំនួន១២នាក់ ត្រូវបានសាលាដំបូង ខេត្តកោះកុង ផ្តន្ទាទោសអស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗមួយរយលានរៀល..!!

កោះកុង÷ សាលាដំបូងខេត្តកោះកុងបានចេញសេចក្តីប្រកាសព័ត៌មាន ផ្ដន្ទាទោសជនជាប់ចោទពាក់ព័ន្ធបទល្មើសរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ចំនួន១២នាក់ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនរយលានរៀល ។

   សូមបញ្ជាក់ថា កាលពីអំឡុងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនត្រូវចោទទាំង១២នាក់ ដែលបានប្រព្រឹត្តបទល្មើស ” រក្សាទុក្ខដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ” សរុប ៤តោន ៤៨២គីឡូ និង៦៦១ក្រាម ក្នុងនោះប្រភេទ កេតាមីន “Ketamine” ចំនួន៤១៥ ទម្ងន់៤១១គីឡូ និង៤៩៤ក្រាម និងប្រភេទ មេតាំហ្វេតាមីន ” Methamtetamine” ចំនួន៤០៨១ដុំ ទម្ងន់៤តោន ៧១គីឡូ និង១១៧ក្រាម ត្រូវសម្រេចរឹបអូសនិងបំផ្លាញចោលតាមមាត្រា៩៣ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

  ចំណែកខ្លឹមសារលម្អិតសូមអានសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តកោះកុង ដែលមានខ្លឹមសារដូចខាងក្រោម÷

Leave a Reply

Your email address will not be published. Required fields are marked *