លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី គម្បីបង្កើតគណៈកម្មាការចម្រុះចុះធ្វើរដ្ឋបាលដីព្រៃឈើ នៅស្រុកកូនមុំ ដែលកំពុងរងការវិនាសពីការកាប់ព្រៃរានយកដី..!!

រតនគិរី÷ក្នុងអាណត្តិ នៃការដឹកនាំរបស់លោក ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី មហាជនសម្លឹងមើលឃើញថា ដីព្រៃការពាររបស់រដ្ឋ ដីព្រៃសហគមន៍ និងដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ មួយភាគធំស្ទើតែទាំងស្រុង ត្រូវបានធ្លាក់ទៅក្នុងដៃបុគ្គលមានគំនិតទុច្ចរិត រានកាន់កាប់ដោយខុសច្បាប់ស្ទើតែវិនាស ។

   ចំណុចនេះលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ហាក់មិនមានទំនួលទទួលខុសត្រូវ នឹងមានវិធានការទប់ស្កាត់នោះឡើយ ក្នុងអាណត្តិនៃការដឹកនាំរបស់លោកអភិបាល ។

   ដោយឡែកលោក ខណ្ឌចំណាន អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ទទួលបន្ទុកការងារដីធ្លី ត្រូវមន្ត្រីមូលដ្ឋានលួចបង្ហើបឲ្យដឹងថា រាល់កិច្ចការងារពាក់ព័ន្ធនឹងសកម្មភាពដីធ្លីទាំងឡាយ ដែលកើតមាន នូវរឿងវិនាសកម្មព្រៃឈើលើការកាប់ទន្រ្ទានរានយកដីរបស់រដ្ឋ ដោយទុច្ចរិតមិនស្របច្បាប់នោះ ពេលអ្នកសារព័ត៌មាន បានខល.រាយការណ៍ឬសុំឲ្យមានការអន្តរាគមន៍ពីលោក. ដោយលោកមិនដែលលើកទូរសព្ទនោះឡើយ។

   ដូច្នេះ រឿងខ្លះលោក អភិបាល នៃគណៈអភិបាលខេត្ត គម្បីមានវិធានការ បង្កើតក្រុមការងារចុះធ្វើរដ្ឋបាលដីព្រៃឈើដែលរងការវិនាសនោះឡើយវិញ..?!

   បើមិនដូច្នេះទេ អាចរងគ្រោះដោយសារមន្ត្រីឡេមឡឺមនៅមូលដ្ឋាន ក្នុងការសហការគ្នា និងមន្ត្រីក្បែខ្លួនក្នុងផលប្រយោជន៍ ដើម្បីក្តោបផលលាភជះឥទ្ធិពល អម្ពល់នាំរឿង..។/

Leave a Reply

Your email address will not be published. Required fields are marked *