ករណីមន្ត្រីនគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល ត្រូវបានចៅក្រមសម្រេចចេញដីកា បញ្ជូនខ្លួននៅកាន់ពន្ធនាគារឃុំខ្លួន..!!

ខេត្តកំពត ៖  លោក ទេព សុខផេង មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត ដែលបានយកកែវស្រាគប់ទៅលើបុគ្គលិកអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាលកាលពីរាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១យប់នោះ ត្រូវបានលោកចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីការបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។

   ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ល្អ ប្រកបដោយគុណតម្លៃជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រោះបានធ្វើជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់មកលើប្រជាពលរដ្ឋទន់ខ្សោយនោះទេ..ដែលករណីនេះគឺជាសារដាស់តឿនសំរាប់មន្ត្រីនគរបាលយុត្តិធម៌ ទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមកុំប្រតិបត្តិតាមបុគ្គលខាងលើនេះឲ្យសោះ ម្យ៉ាងក្រុមប្រឹក្សារវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងអាចធ្វើរបាយការណ៏សំណើរទៅ នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឋឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យនិងកាត់ឈ្មោះក្របខ័ណ្ឌលោក ទេព សុខផេង ចេញពីកម្លាំងនគរបាលជាតិទៀតទៀតផងក៏អាចថាបាន ។/

ប្រភព ៖ ស្នងការនគរបាលខេត្តកំពត

Leave a Reply

Your email address will not be published. Required fields are marked *