ក្រោយពីបញ្ជូនខ្លួន អតីត លោកស្នងការរងខេត្តកណ្តាលម្នាក់ទៅឃុំខ្លួននៅពន្ធនាគារ តើនៅមានប៉ុន្មាននាក់ទៀតដែលត្រូវនិមន្តបន្ត..?!

កណ្តាល÷ សមត្ថកិច្ចបានបញ្ជូនខ្លួនលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាល ទៅកាន់ពន្ធនាគារ កាលពីវេលាម៉ោយ១៧. ៣៥នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីកំហែង” ឲ្យប្រគល់ប្រាក់” ចំនួន៥០០០ដុល្លារ អាមេរិក “.. ដែលបានកើតឡើងនៅថ្ងៃទី០៦~១១ និងទី១៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចការដ្ឋានសំណង់ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល..។

ពីជនរងគ្រោះ.  XIONG PAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅ ការដ្ឋានសំណង់ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។

    សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្នុងករណីនេះមានជាប់ពាក់ព័ន្ធនិងជនសង្ស័យមិនតិចជាង០៥នាក់នោះឡើយ។ បន្ទាប់ពីលោកអុល ប៊ុណ្ណា អតីត ស្នងការរងខេត្តកណ្តាល ដែលត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តកណ្តាល..រីឯបក្ខពួកចំនួន០៤នាក់ទៀត មិនទាន់មានការបង្ហាញអតសញ្ញាណនៅឡើយ ។

    ជុំវិញរឿងនេះក៏មានការបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះ ជាជនជាតិចិនឈ្មោះ XIONG PAN បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន និងបានបំភ្លឺជូនសមត្ថកិច្ចថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ៣០នាទីស្រាប់តែមានឈ្មោះ អុល ប៊ុណ្ណា និងបក្ខពួកចំនួន0៤នាក់ទៀត បានចូលមកក្នុងទីតាំងការដ្ឋានសំណង់ និងបានមកប្រាប់ថា ថៅកែក្រុមហ៊ុនព្រីនស៍០៤ បានជំពាក់លុយថ្លៃ អ៊ីនធើណេតក្រុមហ៊ុន ” METFONE ” ចំនួន១៣២,២៧១ដុល្លារ ” ដប់បីម៉ឺនពីរពាន់ពីរយចិតសិបមួយ ដុល្លារអាមេរិក ” ពេលនោះជនរងគ្រោះបានប្រាប់ថា រូបខ្ញុំមិនដឹងរឿងអ្វីនោះទេ..ពីមុនខ្ញុំគ្រាន់តែធ្វើជាចុងភៅនៅក្នុងក្រុមហ៊ុនព្រីនស៍០៤ ដល់ឥឡូវនេះ ថៅកែឈប់អស់ហើយ ។  ប៉ុន្តែឈ្មោះ អុល ប៊ុណ្ណា និងបក្ខពួក បាននិយាយគំរាមជនរងគ្រោះថាគាត់ជាមន្រ្តីនគរបាល នៅក្នុងមូលដ្ឋាននេះ បើមិនព្រមសងប្រាក់ជំនួសថៅកែនោះទេ និងចាប់ខ្លួនដាក់គុក និងគំរាមបិទការដ្ឋានសំណង់ថែមទៀតផង  ដោយមានការភ័យខ្លាចខ្លួនក៏បានខ្ចីប្រាក់ពីមិត្តភក្តិ បានចំនួន ៣២.២៧១$ (បីម៉ឺនពីរពាន់ពីរយចិតសិបមួយ ដុល្លារអាមេរិក) ប្រគល់អោយទៅឈ្មោះអុល ប៊ុណ្ណា និងឈ្មោះ មាស ដារ៉ារិទ្ធភេទប្រុស ” ដែលអះអាងថាខ្លួនជាតំណាងក្រុមហ៊ុន “METFONE “..ជាសាច់ប្រាក់សុទ្ធ ដោយពេលនោះឈ្មោះ អុល ប៊ុណ្ណា និងឈ្មោះ មាស ដារ៉ារិទ្ធ បានគំរាមជនរងគ្រោះអោយសរសេរជាភាសាចិន នៅលើកិច្ចសន្យាទូទាត់ប្រាក់ថ្លៃអ៊ីនធើណេត  ហើយពួកគេក៏បានទៅបាត់អស់ទៅ ។

    ចាំមើលថា ក្នុងមួយករណីនេះអាចនិមន្តបានមន្ត្រីពាក់ព័ន្ធ ដែលមានតួនាទីប៉ុន្មាននាក់ទៀតទៅមហាវិទ្យាល័យមណ្ឌលអប់រំកែប្រែ..។/

Leave a Reply

Your email address will not be published. Required fields are marked *